ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ក្ នុងថ្លុកឈាមគួរឲ្យអាណោចអធម៌ បន្ទាប់ពីមានរថយន្តលុចស៊ីសមួយគ្ រឿងមិនចាំស្លាកលេខ បានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូឌ្ រីមសង់ពីក្រោយពេញទំហឹង ហើយរថយន្តបង្កបានបើករត់គេចបាត់ ស្រមោល។
ហេតុការណ៌គ្រោះថ្នាក់ដ៏ចរាចរន្ ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវចូលដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្ រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ ណែម តុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបបជាងដែកក្នុងរោងចក្រដំបូ លខៀវ នៅខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅម្ដុំផ្សារដីថ្មី ខណ្ឌមានជ័យ និងមានស្រុកកំនើតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមាស ខេត្តព្រៃវែង ។
យោងតាមប្រភពពីកន្លែងកើតហេតុបា នឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូឌ្រី មសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L- 5602 បានធ្វើដំណើរតមបណ្ដោយផ្លូវវេងស្ រេង ទិសដៅពីកើតទៅលិច ខណះមកដល់ចំនុចកើតហេតុខាងលើបំរុ ងបត់ឆ្វេង ដោយឃើញរថយន្តកុងតឺន័រកបត់មកវិញ ស្រាប់តែមានរថយន្តលុចស៊ីសមិនចាំ ស្លាកលេខបើកពីលិចទៅកើតបានបើកវ៉ា ជែងជ្រុលទៅម៉ូតូចំពីក្រោយពេញទំ ហឹង បណ្ដាលឲ្យបុរសម្នាក់នោះផ្លោងចេ ញពីម៉ូតូបោកក្បាលទៅនិងថ្នល់ ស្លាប់ក្មុងថ្លុកឈាមយ៉ាងអាណោ ចអធម៌ រីឯរថយន្តបង្កបានព្យាយាមបើករត់ បាត់ស្រមោល។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានទាក់ ទងជំនាញចុះវាស់វែងយកម៉ូតូជនរងគ្ រោះទៅរក្សាទុករងចាំសាច់ញាតិ យកឯកសារនិងប្រគល់ជូនឲ្យទៅវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្វប្ រគល់អោយក្រុមគ្រួសារយកទៅស្រុកកំ នើតធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ