ប្រធានជាន់ខ្ពស់ក្រុមហ៊ុនរថយន្តNiSAN NAVERAហៅកាត់ថា(TCMC) បាននាំអំណោយចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់១០០គ្រួសារ ក្នុងសង្កាត់សាមគ្គី

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ១០គ្រួសារដែល រងគ្រោះដោយសារទឹកជំនន់ជិតមួយខែមកហើយឡើងស្រកៗ បានទទួលអំណោយសប្បុរសធម៍ ពីក្រុមហ៊ុនរថយន្ត NiSAN NAVERA លោកហួត គីមម៉េង ប្រធានជាន់ខ្ពស់ប្រចាំប្រទេសនៃក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd ហៅកាត់(TCMC) លោកសុង ឈុនបេង ប្រធានក្រប់គ្រងក្រុមហ៊ុន លោកឆាង តេងបុណ្យ ប្រធានផ្នែកធុរកិច្ចនៃក្រុមហ៊ុនខាងលើនេះ បាននាំនូវគ្រឿងសំភារៈឧបភោគបរិភោគ ចែកជូនដល់គ្រួសារងគ្រោះដោយសារគ្រោះធម្មជាតិ ដោយមានការអញ្ចើញចូលរួម លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត នឹងអភិបាលក្រុង អភិបាលរងក្រុង ចៅសង្កាត់ អមដំណើរក្នុងការចែកអំណោយនេះ នៅព្រឹកម៉ោង៨.៣០នាទី ថ្ងៃសៅ ៧កើត ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្វ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលាសង្កាត់ ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។

លោកហួត គីមម៉េង ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនបានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ដែលធ្វើឲ្យជនលិចផ្ទះសំបែង ផលដំណាំ សូមចូលរួមសោកស្តាយនូវគ្រោះធម្មជាតិនេះដែលយើងនឹកស្មានមិនដល់ ដល់បងប្អូនប្រជាពលរដ្ឋទូរទាំងខេត្តស្ទឹងត្រែងយើងនេះផង។

ហើយលោកក៍សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមម៉ុម សារឿន ដែលបានផ្តល់ឱកាសឲ្យគាត់បានចូលរួមចំណែកអភិវឌ្ឃន៍ដល់សង្គម នឹងបានជួយដល់ពលរដ្ឋដែលរងគ្រោះ ដោយសាទឹកជំនន់នេះ ហើយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd ហៅកាត់ថា TCMC នៅប្រទេសម៉ាឡេស៉ីដែលជាអ្នកទទួលសិទ្ធិ ចែកចាយដាច់មុខរបស់រថយន្ត ម៉ាក NISSAN តែមួយគត់ក្នុងប្រទេសកម្ពុជាយើងនេះ ដោយដំណើការតាំងពីរឆ្នាំ២០០៦មកម្លេះ ដែលសេវាកម្មលក់រថយន្តនេះ ក្រោមហ៉ីហោE_Garage ដោយបើកមជ្ឃមណ្ឌល NISSAN 3S ដំបូងនៅខេត្តសៀមរាប រាជធានីភ្នំពេញ នឹងទីរួមខេត្តបាត់ដំបង សរុបមជ្ឃមណ្ឌល NISSAN 3Sចំនួន ៤ ដើម្បីតម្រូវទីផ្សាក្នុងប្រទេសកម្ពុជាយើង។

លោកបន្តទៀតថា ក្នុងនាមលោកប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន TCMC នឹងតំណាងឲ្យបុគ្គលឺកទាំងអស់ដែលបានចូលរួមបរិច្ចាគ ថវិការផ្ទាល់ខ្លួន នឹងចូលរួមសោកស្តាយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះផង ដែលធ្វើឲ្យបៈពាល់ខូចខាត ផលតំណាំ សត្វពាហនៈ នឹងលិចលុងផ្ទះសំបែងពួគគាត់។

លោកម៉ុម សារឿន អភិបាលខេត្តបានមានប្រសាសន៍ ចូលរួមរំលែកទុកលំបាកនៅក្នុងការលិចលុងនឹងខូចខាតទ្រព្យសម្បត្តិ របស់បងប្អូន ដោយសារគ្រោះធម្មជាតិនេះ ហើយអំណោយនេះជាលើកទី២ហើយដែលបានចែកជូនដល់បងប្អូននៅក្នុងសង្កាត់ស្រះឬស្សី តែលើកនេះ ជាអំណោយសប្បុរសធម៍របស់ ក្រុមហ៊ុន NISSAN 3S ដែលបានចូលរួមដល់សង្គមនឹងជួយចែករំលែក នូវការកង្វៈខាតដល់បងប្អូនដែល ជួបគ្រោះថ្នាក់ដោសារទឹកជំនន់ ដែលយើងមិនអានដឹងនឹងបន្ទោសអ្នកណាម្នាក់បាន។

ជាចុងក្រោយលោកអភិបាលខេត្ត នឹងក្រុមហ៊ន NISSAN 3S ចែកអំណោយដល់បងប្អូនចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្គរ១ប៉េ ទឹកសុទ្ធវិតាល១កេះ មី១កេះ ត្រីខ១យួរ ហើយនេះជាអំណោយតិចតួចក៍ពិតម៉ែន តែនេះជាទឹកចិត្តសប្បុរសធម៍ របស់បុគ្គលឹកនឹងប្រធានក្រុមហ៊ុន NISSAN 3S ចូលរួមចំណែកក្នុងសង្គមជាតិយើង។

ក្នុងនោះផងដែរលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត បានបញ្ចាក់ថា ក្នុងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ មានអំណោយសប្បុរសជនចែកជូនដល់ បងប្អូនគ្រួសារងគ្រោះ ដោយសារគ្រោះធម្មជាតិនេះ មានចំនួនបួនកន្លែង _ទី១នៅចំណុចគល់ស្ពានសេកុង ជាអំណោយរបស់ក្រុមហ៊ុន NISSAN 3S ១០០គ្រួសារ _ទី២នៅទីធ្លាក្នុងវត្តកណ្តាល ជាអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញ ដឹងនាំដោយព្រះសង្ឃចៅអធិការវត្ត នៅភ្នំពេញ ១០០គ្រួសារ
_ទី៣នៅក្នុងស្រុកសៀមបូកជាអំណោយ របស់សកលវិទ្យាល័យភ្នំពេញអន្តរជាតិប្រហែលជា២០០គ្រួសារ _ទូ៤នៅគល់ស្ពានមេគង្គត្រោខាងលិចក្នុងស្រកថាឡាបរិវ៉ាត់ ២៣០គ្រួសារ ជាអំណោយរបស់សប្បុរសជន មានមកពីរខេត្តព្រះសីហនុ ខេត្តកំពត រាជធានីភ្នំពេញ ប្រមូលម្តុំគ្នាចុះជួយចែក អំណោយជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំននក្នុងខេត្តស្ទឹងត្រែង៕ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print