កណ្តាល៖នៅល្ងាចថ្ងៃទី១៨ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័០៧នាក់ ដែលនគរបាលចំនួនបីស្រុកធ្វើការបង្ក្រាបបានដោយឡែកៗពីគ្នានោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងភូមិ កំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ២០១៨ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទទី០១ឈ្មោះ សុន សាន់ ហៅក្រៅ អាក្របី ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទី០២ឈ្មោះ ខឿន ប្រុស ហៅក្រៅ ប្រុស ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាក.ស្រុកកំណើត នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទូ០៣ឈ្មោះ សុន សាន្ត ហៅក្រៅ សាន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលទីលំនៅបច្ចុប្បន្ន នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ទី០៤ឈ្មោះ ធី កុសល ហៅក្រៅង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ទីលំនៅបច្ចុប្បន្ននៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ទី០៥ ញឹម វណ្ណៈ ហៅ វឹង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទី០៦ឈ្មោះ យន់ គឹមស្រ៊ុន ហៅ ធន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិបទសន្រ្ទា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ទី០៧ឈ្មោះ វ៉ាន់ នីដា ហៅបារាំង ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ មានទីលំនៅភូមិបទបន្រ្ទា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀន៣១កញ្ចប់ កាំភ្លើងមួយដើម ម៉ូតូមួយគ្រឿង និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់មួយចំនួនទៀត។
នគរបាលបានបញ្ជាក់អោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចដោយមានការរាយការណ៏ពីមហាជនល្អថាគេកំពង់លក់ថ្នាំញៀន ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅឆែកឆេរ និងឃាត់ខ្លួនជនសង្សយ័នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័ឈ្មោះ ទាំងអស់ខាងលើនោះបានឆ្លើយថា ថ្នាំញៀននេះខ្លួនពិតជាបានទិញពីអ្នកផ្សេងយកមកលក់បន្តរ៕ ឆ ដា