ភ្នំពេញ ៖គ្រឿងញៀន០១កញ្ចប់តូចនិងមនុស្ស2នាក់រួមជាមួយម៉ូតូ០១គ្រឿងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៩ :០០នាទី យប់ថ្ងៃទី07 ខែកក្កដា ឆ្នាំ2015 នៅចំណុចផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលសមត្ថកិច្ចដាក់គោលដៅឆែកអាវុធជាតិផ្ទុះ។
គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វ៉ាន់ នាយ ករងរដ្ឋបាលខណ្ឌសែន សុខបានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅចំណុចផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ដោយមានកំលាំងសរុប ចំនួន ៣៤នាក់ ក្នុងនោះមន្ត្រីសាលាខណ្ឌ០៣នាក់ នគរបាលខណ្ឌចំនួន១៥នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន០៦នាក់ និងកំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន១០នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន៩៥គ្រឿងដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន០២នាក់និងដកហូតគ្រឿង ញៀនចំនួន ០១កញ្ចប់តូច និងម៉ូតូ ចំនួន ០១គ្រឿង។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរ -ទី1មានឈ្មោះសុង ម៉ាន ភេទប្រុសអាយុ22ឆ្នាំមុខរបរជាងឈើស្នាក់នៅភូមិសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកណ្តាល ឃុំកំពុងស្ទឹងខេត្តព្រៃវែង-ទី2ឈ្មោះធឿនរដ្ឋថេ ភេទ ប្រុសអាយុ29ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នានៅផ្ទះជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាគណៈបញ្ជាការឯកភាពខណ្ឌបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើហើយជនសង្ស័យបានឆ្លងកាត់ពេលនោះកំលាំងសមត្ថកិច្ចបានឆែកឆេហើយរកឃើញថ្នាំញៀនចំនួន1កញ្ចប់នៅលើឈ្មោះសុង ម៉ានទើបឃាត់ខ្លួនតែម្តង។ ចំណែកជនសង្ស័យបានឆ្លើយសារភាពថារូបគេបានទៅទិញថ្នាំញៀននៅម្តុំមុខពេទ្យលោកសង្ឃភូមិត្រពាំឈូក1នឹងមានតម្លៃ40000៛ហើយជិះមកដល់ចំណុចកើតហេតុក៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យវត្ថុតាង និងសម្ភារត្រូវបានបញ្ជូនទៅអធិការដ្ឋានគរ បាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនីតិវីធីច្បាប់៕ តុង សីហា