ប៉ោយប៉េត ៖ ស្រ្តីម្នាក់បាំនស្លាប់ក្រាដែលឈរចាំប្តីបត់ជើងតូចនៅចិញ្ចើមផ្លូវជាតិលេខ៥ត្រូវម៉ូតូមិនស្គាល់ម៉ាកបុកកាលវេលាម៉ោង៧និង ៥០នាទីយប់ ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨នៅខាងកើតខ្លោងទ្វារវត្តស្ទឹងបត់ប្រហែល២០០ម៉ែត្រស្ថិតនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ(ស្លាប់នៅនិងកន្លែងកើតហេតុ)។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ស្រីរងគ្រោះខាងលើ បានឈរចាំប្តីបាត់ជើងតូច នៅចិញ្ចើមផ្លូវជាតិខាងជើង ស្រាប់តែមានម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាកបើកបរពីទិសខាងកើតទៅទិសខាងលិចបុកជនរងគ្រោះកំពុងឈរងចាំប្ដីបត់ជើងតូចបណ្តាលអោយដួលបោកក្បាលទៅនឹងផ្លូវជាតិលេខ៥គ្រោះថ្នាក់បែកក្បាលស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ម៉ូតូបង្កមិនចាំអត្តសញ្ញាណបើករត់គេចបាត់ស្រមោល តែម្តង ចំណែកសពត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រណៃណី ៕ វណ្ណា