លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកវិញ្ញាសាប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ លោកហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា បានអញ្ជើញបើកវិញ្ញាសា​ប្រឡង​សញ្ញាបត្រធម្យមសិក្សា​ទុតិយភូមិ ថ្ងៃដំបូង នៃឆ្នាំសិក្សា២០១៧- ២០១៨ នៅវិទ្យាល័ព្រះស៊ីសុវត្ថ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់បេក្ខជនប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០១៨នេះ ។ ចំពោះចំនួនកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ អាជ្ញាធរមិនបាន ប្រាប់ឱ្យដឹងនោះទេ ។ ក៏ប៉ុន្ដែនៅថ្ងៃនេះ អាជ្ញាធរ រាជធានីភ្នំពេញ នឹងដាក់កម្លាំងនគរបាលចរាចរណ៍ គ្រប់ដងផ្លូវសំខាន់ៗទាំងអស់ ជាពិសេសផ្លូវចេញចូលទៅមណ្ឌលប្រឡងទាំង២៥ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៥ព្រឹកតទៅ ដោយសារបេក្ខជនប្រឡងនៅរាជធានីភ្នំពេញ អ្នកខ្លះ មាននៅផ្ទះឆ្ងាយពីមណ្ឌលប្រឡង និងដើម្បី ការពារ កុំឱ្យមានការកកស្ទះចរាចរណ៏រំខានដល់កូនក្មួយ ដែលធ្វើដំណើ មកមណ្ឌលប្រឡងខកខានពេលវេលា ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំ និងពន្យល់​ដល់​សិស្សានុសិស្ស​ដែលបានមកប្រឡងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់គោរពវិន័យ និង​ព្យាយាម​ធ្វើកិច្ចការឱ្យបានល្អ ។ លោក ក៏បានជូនពរដល់ក្មួយៗប្អូនៗសិស្សា នុសិស្ស ដែលជាបេក្ខជនប្រឡង​ទាំងអស់បានប្រឡងជាប់គ្រប់ៗគ្នា ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថា៖ នេះជាលើកទី៥ហើយ ដែលក្រសួងអប់រំធ្វើកំណែទម្រង់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមានអ្នកសង្កេតការណ៍ ចូលរួមតាមគ្រប់សកម្មភាព របស់បេក្ខជនប្រឡង។ ចំពោះកំណែទម្រង់នៃការប្រឡងទាំង៤ លើកកន្លងទៅគឺទទួលបានជោគជ័យដ៏ធំធេង។

លោកបញ្ជាក់ថា៖ ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។ ដើម្បីធានាឲ្យការប្រលងប្រព្រឹត្តដោយល្អប្រសើរនោះ ក្រសួងបានប្រើប្រាស់គណៈ មេប្រយោគចំនួន ៣១,១០៨​នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន ១៥,៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤,៤០០​នាក់ និងមានការចូលរួមពិនិត្យការប្រឡងពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជិត ៦ពាន់នាក់ផងដែរ។

សូមបញ្ជាក់ថា៖ មណ្ឌលប្រឡងនៅរាជធានីភ្នំពេញមានចំនួន២៥ មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន​៩១៣បន្ទប់ ដែលមានបេក្ខជនប្រឡងចំនួន ២២៧៧៨នាក់។ ជាមួយគ្នា លោកក៏ បានស្នើអោយគ្រប់ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រ ព្រឹត្តទៅទទួលបានភាពល្អប្រសើរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print