ប្រើពេលអស់២ថ្ងៃ សមត្ថកិច្ចចាប់បានអ្នកចែកចាយ និងប្រើប្រាស់៩នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយថ្នាំញៀនចំនួន៩នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពេលដែលក្រុមជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាពសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលពួកគេចែកចាយថ្នាំញៀន និង ប្រើប្រាស់នៅកន្លែង ។ ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវអនុវត្តន៍តាមបច្ចេកទេសជំនាញបន្ទាន់ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៩នាក់ ។

ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំង៩នាក់ខាងលើនេះមាន ១.ឈ្មោះ អ៊ុំ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ២.ឈ្មោះ ខាន់ សុរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ៣.ឈ្មោះ ធឿន លាងហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ ៤.ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ៥.ឈ្មោះ វណ្ណ សាវី ភេទប្រុស អាយុ២៨ឆ្នាំ ៦.ឈ្មោះ ហេង ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ទាំង៦នាក់នេះមានទីលំនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង ៧.ឈ្មោះ មុំ សាន្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ៨.ឈ្មោះ សៅ សុខវិសាល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៩.ឈ្មោះ ហៀងម៉ា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពួកគេទាំង៩នាក់នេះមិនមានមុខរបរច្បាស់លាស់នោះទេ ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀន២កញ្ចប់ ម៉ូតូ៤គ្រឿង ទូរសព្ទ័ដៃ១២គ្រឿង រួម និងឧបករណ៍សម្ភារះបំរើដល់ការជក់មួយចំនួនទៀត ។ ក្រោយការសាកសួរសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានក៍សាងសំណុំរឿងបញ្ជូនទាំងមនុស្ស និងវត្ថុតាងសម្ភារបន្តទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការតាមនីតិវិធី៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print