លោកគីម ជុងអ៊ុន នឹងជួបប្រធានាធិបតីចិន មុនជួបជាមួយសហរដ្ឋអាមេរិកជាលើកទីពីរ

ចែករំលែក៖

ប្រធានាធិបតីចិនអាចនឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សាជាថ្មីមុនពេលលោកគីម ជុងអ៊ុនបំពេញទស្សនកិច្ចទៅកាន់អាមេរិក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងជួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ជាលើកទីពីរ។
នៅពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាចប្រាកដថានឹងមានជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នៅពេលដ៏ខ្លីខាង មុខ ។ ជាមួយគ្នានេះលោកត្រាំបានបង្ហាញការជឿជាក់ថាទីក្រុងព្យុងយ៉ាងនឹងបោះ បង់អាវុធបរមាណូ ។

កាលពីថ្ងៃទី២០ ខែសីហា លោកត្រាំបានបង្ហាញពីការជឿជាក់ទៅលើកូរ៉េខាងជើងថា នឹងបោះបង់កម្មវិធីបរមណូមួយ ជំហានម្តងៗ រហូតដល់រំសាយទាំងស្រុង បើទោះបីមានការមន្ទិលសង្ស័យក្តី។ លោកត្រាំបានសរសើរដល់ជោគជ័យទទួលបាននាពេលកន្លងមក ក្នុងជំនួបនៅសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ដោយលោកបញ្ជាក់ថា កូរ៉េខាងជើង មិនមែនជាអ្នកគំរាមកំហែង បរមាណូទៀតឡើយ។
លោកត្រាំបញ្ជាក់ថា «ខ្ញុំចូលចិត្តគាត់ ហើយគាត់ក៏ចូលចិត្តខ្ញុំដែរ។ គ្មានមីស៊ីលណាមួយត្រូវបានបាញ់ចេញទៀតឡើយ ។ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងល្អ ជា មួយគីម ជុងអ៊ុន ធ្វើឲ្យអ្វីគ្រប់យ៉ាងល្អ ប្រសើរ»។
នៅពេលនេះដែរ ចិនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកូរ៉េខាងជើង ដើម្បីពិភាក្សាពីដំណើរទស្សនកិច្ចរបស់

លោក ស៊ី ជីនពីង ជាលើកដំបូងទៅកាន់កូរ៉េខាងជើង ។ ជំនួបកំពូលរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង នាខែក្រោយ។
យ៉ុនហាប់ ផ្អែកលើប្រភពដែលខ្លួន ទទួលបាន បានឱ្យដឹងទៀតថា មន្ត្រីជាន់ ខ្ពស់ចិនខាងលើ ដែលបានទៅបំពេញ ទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង គឺមានតួនាទីជាជំនួយការរងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ បន្ថែមពីលើនេះ ព័ត៌មាននៃដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានគេឱ្យដឹងបន្ទាប់ពីសារព័ត៌មាន សិង្ហបុរី បានអះអាងថាលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុង យ៉ាង តបតាមការអញ្ជើញពីលោក គីម ដើម្បីចូលរួមខួបលើកទី៧០ នៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្រសួង ការបរទេសចិន មិនបានទទួលស្គាល់ ហើយក៏មិនបានបដិសេធនឹងសេចក្ដីរាយ ការណ៍នេះ ដែរ ដោយគ្រាន់តែសង្កត់ធ្ងន់ពី ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុណ្ណោះ។ លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានជួបគ្នាបីលើករួចមកហើយ ក្នុងឆ្នាំ២០១៨នេះ៕
ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print