ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះរោងចក្រ (អុីយីង) ដែលជារោងចក្រផលិតឆ័ត្រ មួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការឲ្យមានភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្ តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ភ្លាមៗ កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃអង្គារ ១០កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។
បើតាមសម្ដីកម្មកររោងចក្ររងគ្រោះ ខាង លើ ដែលស្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យឹងថា មុនពេលកើតហេតុ នាវេលាម៉ោង ៦ល្ងាចថ្ងៃកើតហេតុ គឺកម្មករ កម្មការនីរោងចក្រខាងលើ បានបិតភ្លើង រៀបចំកន្លែងដូចសព្វដង និងបានចេញពីធ្វើការបាត់អស់ តែមិនដឹងយ៉ាងមិុច ស្រាប់តែរំលងបាន១០នាទីក្រោយមក ស្រាប់តែឃើញផ្សេងហ៊ុយឡើងខ្មៅមេ ឃចេញពីក្នុងរោងចក្រ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យយករថយន្តពន្លត់ អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្ លត់ ។
ក្នុងកិច្ចប្រតិបត្តិការណ៍ខា ងលើនេះ គេសង្កេតឃើញមានវត្តមានលោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គីភ័យនៃរាជធានីភ្នំ ពេញ និងលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយកងរាជអាវុធ ព្រមទាំងប្រជាការពារខណ្ឌ បងប្អូនប្រជាពលរដ្ឋ បានសហការគ្នាយ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង ធ្វើការបាញ់ពន្លត់អស់ទឹកចំនួ ន០៤គ្រឿង ហើយអគ្គីភ័យខាងលើក៏បានរលត់១០០% ទៅវិញ នៅវេលាម៉ោង១៩ និង១០នាទីយប់ថ្ងៃដដែល ហើយក្នុងនោះ ក៏មានរថយន្តពន្លត់អគ្គីភ័យចំនួ ន១១គ្រឿង មកត្រៀមធ្វើការបាញ់ពន្លត់ផងដែរ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ចំពោះទំហំនៃការខូចខាតគឺមិនទាន់ ដឹងនៅឡើយទេ ព្រោះខាងរោងចក្ររងចាំក្រុមហ៊ុ នធនាគាររ៉ាប់រងមកវាយតំលៃអំពីទំ ហំនៃការខូចខាត ដោយឡែកពាក់ព័ន្ធនៃមូលហេតុដែលបង្ កឲ្យមានអគ្គីភ័យនេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានត្ រឹមតែសនិដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕ ដោយ៖ ភារ៉ា ដង្កោ