រលកចេញពីនាវាដឹកអ្នកដំណើរធ្វើអោយប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេមានការព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែលមធ្យោបាយដឹកអ្នកដំណើរមានការវិវឌ្ឍន៍ទាំងផ្លូវគោក  ផ្លូវអាកាស និងផ្លូវទឹក​ បានធ្វើអោយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅទូទាំងប្រទេសមានការរីកចម្រើន  តែក៍មានប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភផងដែរជា ពិសេសអ្នកមានទីលំនៅប្របមាត់ទន្លេភ័យ ខ្លាចបាក់ច្រាំង  មួយផ្នែកបណ្តាលមកពីកំលាំងទឹកហូរបុកច្រាំង  និងមួយផ្នែកទៀត បណ្តាលមកពីការណូតដឹកអ្នកដំណើរបើកបរក្នុងល្បឿនលឿនបង្កជារលកបោកផ្ទប់ច្រាំងខ្លាំងៗ  ធ្វើអោយច្រាំងទន្លេមិនអាចទប់ជាមួយកម្លាំង ទឹករលកបាន  បង្កជាគ្រោះបាក់ច្រាំងតែម្តង ។

ក្តីបារម្ភរបស់ប្រជាពលរដ្ឋរស់តាមមាត់ទន្លេនេះ បានកើតឡើងនៅពេលដែលសាលារាជធានីភ្នំពេញដាក់អោយដំណើរការណូតដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅដើម្បីកាត់បន្ថយការកកស្ទះចរាចរហើយក៍ជាផ្នែកមួយនៃការវិវឌ្ឍន៍រីកចម្រើនរបស់សាលារាជធានីភ្នំពេញផងដែរ ។ ការណូតដឹកអ្នកដំណើរនេះបានធ្វើប្រជាពលរដ្ឋមានទីលំនៅតាមមាត់ទន្លេចាប់ពីចំនុចចុងកោះនរា  ច្រាំងបាត់  និងសង្កាត់ព្រែកប្រា  មានការបារម្ភពីបញ្ហាបាក់ច្រាំង ដោយសារតែអ្នកបើកបរការណូតដឹកអ្នកដំណើរបើកបរលឿនបង្កជារលកធំៗបោកផ្ទប់ច្រាំង  ។

ប្រជាពលរដ្ឋម្នាក់រស់នៅមាត់ទន្លេជិត២០ឆ្នាំតាំងពីដីផ្ទះមានទំហ៊ំធំរហូតមកដល់បច្ចុប្បន្នមានទំហ៊ំតូច បានប្រាប់ ដូច្នេះថា  ពីមុនដីនិងផ្ទះរបស់គាត់មានទំហ៊ំធំ  ឥឡូវនៅសល់តូចដោយសារគ្រោះទឹកជំនន់បាក់ដីចូលទន្លេបាសាក់  មួយផ្នែកទៀតបណ្តាលមកពីកប៉ាលដឹកខ្សាច់  និងការណូតដឹកអ្នកដំណើរបើកបរក្នុងល្បឿនលឿនបង្កជាទឹករលកធំៗបោកផ្ទប់ច្រាំងបណ្តាលអោយបាក់ច្រាំងតែម្តង   ជាពិសេសការណូតដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅ ។

ជាសំណូមពររបស់ប្រជាពលរដ្ឋសូមអោយរដ្ឋបាលរាជធានីភ្នំពេញជួយណែនាំដល់អ្នកបើកបរកាណូតដឹកអ្នកដំណើរទាំងអស់កុំប្រើប្រាស់ល្បឿនលឿនពេក ជាពិសេសកុំបើកបរកៀកច្រាំងទន្លេបាសាក់ត្រើយខាងកើត  ព្រោះកំពុងប្រឈមបញ្ហាបាក់ច្រាំងស្ទើជារៀងរាល់ថ្ងៃ  ៕ សណ្តោស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print