ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ប៉ុនប៉ងធ្វើអត្តឃាតច្រើនលើកមិនបានសំរេច ចុងក្រោបំផ្ទុះគ្រាប់​រំ​សេវ​ ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធតែម្តង

ចែករំលែក៖

​ខេត្ត​មណ្ឌលគិរី ៖ ​ពីរនាក់ប្តីប្រពន្ធដោយសារភ្លើងប្រចន្ច័សំរេចចិត្តបំផ្ទុះគ្រាប់រំសេវសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអធមបំផុត។

ហេតុការណ៍គ្រួសារមួយបំផ្ទុះគ្រាប់បែកស្លាប់នោះបានកើតឡើងនៅ ​វេលា​ម៉ោង ២,៥០​នាទី​រសៀល​
ថ្ងៃអង្គារ១០កើតខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ពូ​ទុង​ឃុំ​ចុង​ផ្លាសស្រុកកែវសីមាខេត្តមណ្ឌលគិរី។​

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាករណីបំផ្ទុះគ្រាប់បែក​រំសេវ​ស្លាប់​មនុស្ស​ចំនួន ២​នាក់ នោះ
ជនរងគ្រោះទី០១​​មាន​ឈ្មោះ​ស៊ីម ធី​មភេទប្រុស​អាយុ ៣៧​ឆ្នាំជនជាតិ​ខ្មែរ មាន​ស្រុកកំណើតរស់នៅ​ភូមិព្រៃពោនឃុំរំលេចស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង​។

ជនរងគ្រោះទី០២មានឈ្មោះ​នឿន ឡែន ភេទ​ស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតរស់នៅ​ភូមិ​ដំណាក់​ស្វាយ​ឃុំ​ល្វេ​ស្រុក​កោះ​សុទិន​ខេត្ត​កំពង់ចាម​។

ហើយអ្នកទាំងពីជាប្តីប្រពន្ធនិងគ្នាមានមុខរបរកជាកម្មកររ៉ែមាសនិងរបរបន្ថែមទៀតគឺដើររើសអេតចាយ​។​

ប្រភពបន្តទៀតថាពាក់ព័ន្ធការឃាតកម្មនេះគឺផ្តើមឡើងដោយ​ឈ្មោះ​ស៊ីម​ធី​ម​ត្រូវជា​ប្តី​មាន​បំណង​យក​គ្រាប់​រំ​សេវ​មក​បំផ្ទុះ​សម្លាប់ខ្លួនតែម្តងទាក់ទិននិងភ្លើងប្រច័ណ្ឌប្រពន្ធរបស់​ខ្លួន​។​

បុរស​ឈ្មោះ​ស៊ីម ធី​ម ខាងលើនេះ ព្រោះតែ​រឿង​ប្រច័ណ្ឌ​ប្រពន្ធនេះ​​ធ្លាប់​ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងចំនួន០៣លើមកហើយ​ទី​១-​ផឹក​អាស៊ីត ទី​២-​ផឹក​ថ្នាំ​សម្លាប់​សត្វ​កណ្តៀរ ទី​៣-​ចងករ​សម្លាប់ខ្លួន តែ​ត្រូវគេ ជួយសង្គ្រោះ​ទាន់​ពេល​។

លើកទី០៤នេះធ្វើអត្តឃាតសារជាថ្មីដោយបានប្រើប្រាស់​រំសេវ​កែឆ្នៃ​បំផ្ទុះស​ម្លាប់ខ្លួន ស្លាប់​ទាំងពី​នាក់​ប្តី​និង​ប្រពន្ធ​តែ​ម្តង​។​
​ក្រោយកើតហេតុសមត្ថកិច្ចនគបាលជំនាញនៃស្នងការ​នគ​បាល​ខេត្ត​បានចុះដល់កន្លែងកើតហេតុ​ធ្វើ​កោសលវិច្ច័​យ​សន្និដ្ឋាន​ថា​អ្នកទាំ​ង​ពី​ពិតជា​ត្រូវបាន​សម្លាប់​ខ្លួន ដោយ​គ្រាប់​រំសេវ​កែឆ្នៃ​នោះពិតប្រាកដមែន មិន​ពាក់ព័ន្ធរឿងរ៉ាវនិងអ្នកផ្សេងប៉ុនប៉ងមនុស្សឃាតនោៈ​ទេ​។​

​ សាកសព​ទាំង​ពី​នាក់​ប្តី​ប្រពន្ធក៏ត្រូវបានសមត្ថកិច្ចជំនាញប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណីរផងដែរ​៕ដោយជីវ័ន្ត

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print