ម៉ូតូសេរីទំនើបអត់ពន្ធចំនួន១០គ្រឿងត្រូវកម្លាំងគយក្រសួងធ្វើការបង្ក្រាប

ចែករំលែក៖

ប៉ោយប៉ែត:ម៉ូតូស៊េរីទំនើបៗចំនួន១០គ្រឿងត្រូវកម្លាំងគយក្រសួងធ្វើការបង្ក្រាបកាលពីរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថាការចុះប្រតិបត្តការនេះមានការសម្របសម្រួលដោយលោកមាស ចន្ទ័ ពិសិដ្ឋព្រះរាជអាជ្ងាសាលាដំបូងខេត្តបន្ទាយមានជ័យ និងកម្លាំងសមត្ថកិច្ចជម្នាញជាច្រើនស្ថាប័ន ក្នុងប្រតិបត្តការនោះដែរកម្លាំងសមត្ថ  កិច្ចចំរុះដកហូតបានម៉ូតូសេរីទំនើបដូចជាម៉ូតូPCXចំនួន៤គ្រឿង/Zoomexសេរី២០១៨ចំនួន១គ្រឿង/Scopiសេរី២០១៧មួយគ្រឿងនិងClikសេរី២០១៨ចំនួន៤គ្រឿង។

ម្ចាស់ទីតាំងដែលកម្លាំងគយក្រសួងប្រចាំខេត្តបន្ទាយមានជ័យចុះបង្ក្រាបនោះត្រូវគេស្គាល់ថាមានឈ្មោះថន ថាវរ:ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមការសាក់សួរម្ចាស់ទីតាំងប្រាប់ថាម៉ូតូខាង លើនោះគីជាម៉ូតូគេពន្ធត្រូវបានគេយកមកឲ្យ។

ជុំវិញករណីនេះលោកមាស ចន្ទ័ពិសិដ្ឋព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជាក់ ថាលោកគ្រាន់តែសហការឲ្យកម្លាំងចុះឆែកឆេរក្នុងផ្ទះដែលមានម៉ូតូអត់ពន្ធតែប៉ុណ្ណោះព័ត៏មានបន្ថែមសាកសួទៅកម្លាំងគយ។

ករណីនេះដែរលោកអាត អឿនអនុប្រធានការិយាល័យនិងស្រាវជ្រាវអំពើររត់ពន្ធតំបន់ ៥ប្រាប់ថាចំពោះម៉ូតូដែលកម្លាំងចំរុះចុះបង្ក្រាបនេះគីជាម៉ូតូគេចពន្ធ។

លោកថាម៉ូតូខាងលើនេះចំនួន១០គ្រឿង ក្រោយពីប្រតិបត្តការម៉ូតូទាំងអស់យកទៅថែរក្សាទុកនៅការិយាល័យស្រាវជ្រាវនិងអំពើររត់ពន្ធតំបន់៥ដើម្បីនិងធ្វើកំណត់ហេតុបញ្ជូនទៅអគ្គនាយកដ្ឋានគយនិងរដ្ឋករដើម្បីឲ្យម្ចាស់ចូលទៅបង់ពន្ធនៅទីនោះ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print