ក្រសួង​អប់រំ​ ពិនិត្យ​ ផ្ទៀងផ្ទាត់​ ចុះ​អក្សរ​សម្ងាត់​ និង​ កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់ឌុប​

ចែករំលែក៖

ភ្នំពេញ​៖នេះ​ជា​សកម្មភាព​​​ពិនិត្យ​ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​ កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ​។

ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​ ​សមាជិក​គណៈកម្មការ​​​​ក្រុម​មុខវិជ្ជា នៅ​តាម​មណ្ឌល​កំណែ​ទាំង១០ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ ខែ​សីហា​ នេះ​ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​រាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះ​អក្សរសម្ងាត់ និង​ ​កាត់​ក្បាល​សន្លឹក​កិច្ចការ​បេក្ខជន ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​ ។

សូម​បញ្ជាក់​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ​ ឬ​ បាក់ឌុប​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ។

ទន្ទឹម​នេះ​ ក៏​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផងដែរ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print