អ្នកឯកទេសសេដ្ឋកិច្ចអាមេរិកទាំងអស់មានទស្សនៈដូចគ្នាគឺការដំឡើងពន្ធរបស់លោកត្រាំ ប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក

ចែករំលែក៖

មិនមែនប្រទេសណាផ្សេងក្រៅពីអាមេរិក ដែលត្រូវខាតបង់ដោយសារតែគោល នយោបាយដំឡើងពន្ធដាររបស់លោកត្រាំនោះឡើយ ផ្ទុយទៅវិញ អាមេរិក ទើបជា អ្នកខាតបង់យ៉ាងពិតប្រាកដ។

ក្រុមអ្នកជំនាញស្តីពីសេដ្ឋកិច្ចអាមេរិក មានការវាយតម្លៃដូចគ្នា ថា នយោបាយដំឡើងពន្ធសព្វថ្ងៃរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់អាមេរិក។ នៅក្នុងការសិក្សា អង្កេតមួយ របស់សមាគមជាតិ ដើម្បី សេដ្ឋកិច្ច និងពាណិជ្ជកម្ម អ្នកជំនាញសេដ្ឋកិច្ចបារម្ភផងដែរពីការផ្ទុះឡើងនៃវិវាទ ដោយ សារតែ នយោបាយបង្កើនការចំណាយ សាធារណៈ របស់លោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ ជាមហាសេដ្ឋី អចលនទ្រព្យ ប៉ុន្តែនយោបាយសេដ្ឋកិច្ចរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកកំពុងធ្វើឲ្យមតិអ្នកជំនាញសេដ្ឋកិច្ចជាច្រើនចោទសួរជាមួយការមិនទុកចិត្ត។ បន្ទាប់ពីដំឡើងពន្ធលើផលិតផលនាំចូលពីចិនតម្លៃ៣៤ពាន់លានកាលពីខែកក្កដា រដ្ឋបាលលោកដូណាល់ ត្រាំ នៅថ្ងៃ ព្រហស្បតិ៍ សប្តាហ៍នេះ នឹងដំឡើងពន្ធ ២៥ភាគរយ លើទំនិញនាំចូលមកពីចិន ផ្សេងទៀត ដែលមានតម្លៃ ១៦ពាន់លាន ដុល្លារ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ច មកពីវិស័យឯកជន សឹងទាំងអស់គ្នា ដែល ត្រូវបានសមាគមជាតិដើម្បី ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបានជួបសម្ភាសន៍នយោបាយពាណិជ្ជកម្មបច្ចប្បន្នរបស់លោកដូណាល់ ត្រាំ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាមេរិក។

នៅក្នុងសៀវភៅកំណត់ត្រារបស់ខ្លួន កាលពីពាក់កណ្តាលខែកក្កដា ធនាគារ កណ្តាលជាតិអាមេរិក Fed ធ្លាប់បានលើកឡើងពីកង្វល់របស់ក្រុមហ៊ុនឧស្សាហកម្មអាមេរិក នៅពេលតម្លៃ របស់វត្ថុធាតុដើម ដូចជាដែក ឈើ កំពុងឡើងថ្លៃខ្ពស់ដោយសារតែនយោបាយដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ។

នៅក្នុងការសិក្សាអង្កេតរបស់សមាគមជាតិដើម្បីពាណិជ្ជកម្ម និងសេដ្ឋកិច្ចអាមេ រិកវិញ សេដ្ឋកិច្ចវិទូភាគច្រើនបារម្ភផងដែរពីការខូចខាតដល់សេដ្ឋកិច្ចអាមេរិក បើសិន លោកដូណាល់ ត្រាំ ដកអាមេរិកចេញ ពីកិច្ចព្រមព្រៀង ដោះដូរសេរី Alénaជា មួយ កាណាដា និងម៉ិចស៊ីកូ។

ក្រៅតែផលវិបាកនៃសង្រ្គាមពាណិជ្ជ កម្មជាមួយប្រទេសចិន នៅក្នុងការសិក្សា អង្កេត ប្រចាំឆមាស ដែលបានជួបសម្ភាសន៍អ្នកជំនាញសេដ្ឋកិច្ចចំនួន ២៥១នាក់ សមាគមដើម្បីសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាមេរិកបាននិយាយ ផងដែរថា ចំពោះ នយោបាយថវិការបស់លោកដូណាល់ ត្រាំវិញ នឹងជះឥទ្ធិពលមិនល្អប៉ុន្មានទេសម្រាប់សេដ្ឋកិច្ចអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print