សមត្ថកិច្ចនគរបាលស្រុកទឹកផុស ចាប់ចោរលួចក្របីចំនួន ៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនទី១-ឈ្មោះ រឿន វី ភេទប្រុសអាយុ ៥៣ឆ្នាំ មានទីលំនៅ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ ហុីម លី ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅខេត្តពោធិសាត់ និង ទី៣-ឈ្មោះ អូន គុន ភេទប្រុស រស់នៅខេត្តពោធិសាត់ បានធ្វើសកម្មភាពលួចក្របីប្រជាពលរដ្ខចំនួន៤ក្បាល ឈ្មោល១ក្បាល ពីខេត្តពោធិសាត់ ដឹកឆ្លងកាត់ ស្រុកទឹកផុស លុះមកដល់ចំណុចភ្នំក្រញ៉ាញ់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រែអំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ឃាត់ខ្លួនបាន និងដកហូតបានម៉ូតូម៉ាក C125 ចំនួន២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print