អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដំឡើងទោសជាប់ពន្ធនាគារ២៥ឆ្នាំ

ចែករំលែក៖

នៅព្រឹកថ្ងៃទី២៤ ខែសីហា តុលាការ កំពូលទីក្រុងសេអ៊ូលបានចេញសាលក្រមបង្កើនទោសជាប់ពន្ធនាគារដល់អតីតប្រធានាធិបតី Park Geun Hye ឡើងដល់២៥ឆ្នាំ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយធ្វើឲ្យលោកស្រីត្រូវបាត់បង់តំណែង ។

កាលពីថ្ងៃទី៦ ខែមេសា តុលាការ កំពូលបានសម្រេចកាត់ក្តីឲ្យលោកស្រី អតីតប្រធានាធិបតីជាប់ពន្ធនាគារ ២៤ឆ្នាំ និងផាកពិន័យទឹកប្រាក់១៨ពាន់លានវ៉ុន ពីបទរួមចំណែកជាមួយមិតភក្តិគឺលោកស្រី Choi Soon Sil បង្ខំឲ្យក្រុមហ៊ុនធំៗនៅក្នុងប្រទេស បរិច្ចាគប្រាក់រហូតដល់ ៧៧,៤ ពាន់លានវ៉ុន ដល់មូលនិធិ២ផ្សេងគ្នារបស់ លោកស្រី Choi ។

រឿងអាស្រូវរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង បង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ ក្រុមរដ្ឋ អាជ្ញា បានសម្រេច រក្សាសំណើ ដាក់ទោស លោកស្រី ជាប់ពន្ធនាគារ៣០ឆ្នាំ និងផាកពិន័យជាទឹកប្រាក់១១៨,៥ពាន់លានវ៉ុន។

លោកស្រី Park Geun Hye ជាស្ត្រីទី មួយដែលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០១៣ ហើយ ជិត៤ឆ្នាំក្រោយមក លោកស្រីក៏ក្លាយជាប្រធានាធិបតីទីមួយ ដែលតុលាការធម្ម នុញ្ញដកហូតតំណែងកាលពីថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៧។

តុលាការកំពូលកូរ៉េខាងត្បូង បានចោទ ប្រកាន់លោកស្រី ឃុបឃិតជាមួយមិត្តភក្តិ គឺលោកស្រី Choi Soon Sil ទទួលប្រាក់ រាប់សិបពាន់លានវ៉ុនពីក្រុមហ៊ុនធំៗ បង់ ចូលមូលនិធិ របស់លោកស្រី៕ ម៉ែវ សាធី

...

19

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print