វិភាគអន្តរជាតិ ៖ អាមេរិក-ចិនបញ្ចប់កិច្ចពិភាក្សាពាណិជ្ជកម្មដោយមិនទទួលបានលទ្ធផលល្អ

ចែករំលែក៖

មន្ត្រីអាមេរិកនិងចិន កាលពីថ្ងៃទី២៣ ខែសីហា បានបិទបញ្ចប់នៅកិច្ចពិភាក្សា រយៈពេលពីរថ្ងៃ ដោយមិនទទួលបានលទ្ធផលជាវិជ្ជមានណាមួយនោះឡើយដើម្បី បញ្ចប់សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេស មហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនិង ទីពីរលើពិភពលោក។

តាមការអញ្ជើញរបស់អាមេរិក គណៈ ប្រតិភូចិន ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Shouwnបានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សា ស្តីពីវិស័យពាណិជ្ជកម្ម ដែលចាប់ផ្តើម នៅថ្ងៃទី២២ខែសីហា ។ ចំណែកភាគី អាមេរិកវិញដឹកនាំដោយរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មលោក David Malpass។

លោក Lindsay Walters លេខាស្តីពីព័ត៌ មានបានឲ្យដឹងថា «យើងបានបញ្ចប់កិច្ច ពិភាក្សារយៈពេលពីរថ្ងៃ ជាមួយដៃគូចិន ដោយពិភាក្សាបើកទូលាយលើបញ្ហាមួយចំនួន ក្នុងគោលដៅធ្វើឲ្យមានតុល្យភាពនៅក្នុងវិស័យពាណិជ្ជកម្ម និងតម្លាភាពនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច។យើងបានវាយតម្លៃខ្ពស់ ចំពោះគណៈប្រតិភូចិនបានទៅកាន់អាមេរិក»។

ប៉ុន្តែ ភាគីទាំងពីរ មិនបានលើកឡើងពីព័ត៌មានច្បាស់លាស់ណាមួយ ស្តីពីជំនួប នោះឡើយ។ លោកស្រី Yun Sun អគ្គ នាយករងនៃកម្មវិធីអាស៊ីភាគខាងកើត មក ពីមជ្ឈមណ្ឌល Stimson អាមេរិក បានឲ្យ ដឹងថា «កិច្ចពិភាក្សាមិនសមស្រប់ទៅនឹងកម្រិត មិនត្រូវបុគ្គល និងស្ថាប័ន។ កិច្ច ពិភាក្សានោះគ្រាន់តែជាការស្ទាបស្ទង់គ្នាតែប៉ុណ្ណោះ មិនមែនជាកិច្ចពិភាក្សាដោយយកចិត្តទុកដាក់ មុឺងម៉ាត់នោះឡើយ។ ទាំងអាមេរិកនិងចិន បានយល់ថា នេះមិនមែនជាពេលវេលាដែលត្រូវយោគយល់គ្នានោះឡើយ។
សារព័ត៌មាន South china morning post បានផ្សាយថា កិច្ចពិភាក្សាគឺចាការ ចាប់ផ្តើមលើកទីមួយ ហើយនឹងមានកិច្ច ពិភាក្សាជាបន្តបន្ទាប់ទៀត ។ ក្នុងពេល ដែលកិច្ចពិភាក្សកំពុងតែដំណើរការ ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេច ដំឡើងពន្ធ លើផលិតផលនាំចូលពីចិន មានតម្លៃ១៦ពាន់លានដុល្លារ បានចូល ជាធរមាន ហើយនៅថ្ងៃទី២៣ ខែសីហា។

ការដំឡើងពន្ធថ្មីនៅជុំទីពីរនេះ បានធ្វើឱ្យពន្ធដែលត្រូវដំឡើងលើផលិតផលនាំ ចូលពីចិនកើនដល់៥០ពាន់លានដុល្លារ គិតចាប់តាំង ពីដើមខែកក្កដាមក។ ប៉ុន្តែ ទន្ទឹមគ្នានេះ គេក៏រំពឹងដែរថាទីក្រុងប៉េកាំង នឹងចាត់វិធានការសងសឹកចំពោះការដំឡើងពន្ធនេះ ស្របពេល មន្ត្រីជាន់ខ្ពស់នៃ ប្រទេសទាំងពីរ កំពុងជួបចរចាគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន។

សូមជម្រាបថា ការដំឡើងពន្ធជាថ្មី របស់សហរដ្ឋអាមេរិក បានចូលជាធរមាននៅម៉ោង១២និង១នាទីថ្ងៃត្រង់នេះ (ម៉ោង នៅក្នុង ទីក្រុងប៉េកាំង) ហើយពន្ធ២៥ភាគ រយនេះទៀតសោត នឹងត្រូវអនុវត្តលើផលិតផលចិនជិត២៨០មុខ ក្នុងនោះរួមមាន ផលិតផលគីមី បរិក្ខាកសិកម្ម និងម៉ូតូជា ដើម។
ភ្លាមៗនោះ ចិនក៏មិនបង្អង់នោះដែរ ដោយបានសម្រេចដំឡើងពន្ធ១៦ពាន់ លានដុល្លារ ដល់ទំនិញអាមេរិកនាំចូលទៅ កាន់ប្រទេសចិន ។ ក្រុមប្រឹក្សារដ្ឋនៃគណៈកម្មការពន្ធគយចិន បានឱ្យដឹងថាការដំឡើងពន្ធ១៦ពាន់លានដុល្លារលើផលិតផលនាំចូល ពីសហរដ្ឋអាមេរិកបានចូលជាធរមានហើយនៅថ្ងៃព្រហស្បតិ៍នេះ ជាការសង សឹកទៅនឹងការដំឡើងពន្ធដូចគ្នានេះពី សំណាក់ទីក្រុង វ៉ាស៊ីនតោន។

ការដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកនេះ ដែលបានចូលជាធរ មាននៅម៉ោង ១២និង​១នាទីថ្ងៃត្រង់ (ម៉ោងនៅ ទីក្រុងប៉េកាំង) នឹងត្រូវអនុវត្តលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក មានដូចជាឧបករណ៍អេឡិចត្រូនិក ប្លាស្ទិក ផលិតផលគីមី បរិក្ខារផ្លូវដែក រួមទាំង រថយន្ដ និងថាមពលជាដើម។ បន្ថែមពីលើ នេះ ក្រសួងពាណិជ្ជកម្មចិនក៏បានសម្ដែងការជំទាស់យ៉ាងខ្លាំង ផងដែរចំពោះការ ដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ហើយថានឹងចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច របស់ខ្លួន។

គួរបញ្ជាក់ថា ការដំឡើងពន្ធរបស់ចិនបានចូលជាធរមាន ក្រោយការដំឡើងពន្ធ១៦ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក បានចូល ធរមានដែរនៅម៉ោង១២និង១ នាទី ឈានចូលថ្ងៃព្រហស្បតិ៍កន្លងនៅ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ម្យ៉ាងវិញ ទៀត ការដំឡើងពន្ធនៅ ជុំទីពីរនេះរវាង មហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្វើឱ្យ ពន្ធដែលត្រូវដំឡើងដាក់គ្នាទៅវិញទៅមក កើនដល់១០០ពាន់លានដុល្លារ គិតចាប់ តាំងពីដើមខែកក្កដាមក។ ការដំឡើងពន្ធ ២៥ភាគរយ ឬស្មើនឹង១៦ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកនឹងត្រូវអនុវត្តលើ ផលិតផលចិនជិត២៨០មុខ ក្នុងនោះ រួមមានផលិតផលគីមី បរិក្ខារកសិកម្ម និង ម៉ូតូជាដើម។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ការដំឡើងពន្ធនាំចូលថ្មីរបស់អាមេរិកគឺ បំពានច្បាប់ របស់អង្គការពាណិជ្ជកម្ម ពិភពលោក WTO ដែលប្រទេសទាំងពីរជាសមាជិកសំខាន់នៅទីនោះ។ ទីក្រុងប៉េកាំងក៏គ្មានវិធីសាស្ត្រណាផ្សេងក្រៅពី តបតវិញនោះឡើយ។

នៅក្នុងសប្តាហ៍នេះ ការិយាល័យ តំណាងពាណិជ្ជកម្មអាមេរិក នឹងបើកការ វាយតម្លៃអូសបន្លាយរយៈពេល៦ថ្ងៃ មុន ពេលសម្រេចដំឡើងពន្ធ ២០០ពាន់លាន ដុល្លារ ដល់ទំនិញនាំចូលពីចិន ដែលនឹង ចាប់ផ្តើមនៅដើមខែកញ្ញា ។ ពេលដំបូង គ្រោងដំឡើងពន្ធតែ១០ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមកអាចដំឡើង ដល់ទៅ២៥​ភាគរយ តាមសំណើរបស់សេតវិមាន៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print