ព័ត៌មានលម្អិត ៖ សាហាវព្រៃផ្សៃ! កម្លាំងចម្រុះចុះធ្វើកោសល្យវិច័យ ករណីឃាតកម្មសម្លាប់កាត់ក្បាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះសហការគ្នាចុះធ្វើកោសល្យវិច័យករណីឃាតកម្ម កាត់ក្បាលបុរសវ័យចំណាស់ម្នាក់បាត់ពីខ្លួនយ៉ាងសារហាវព្រៃផ្សៃ នៅក្នុងទឹកស្ទឹងក្បែផ្ទះជនរងគ្រោះបង្កការភ្ញាក់ផ្អើលអស់ស្ថាប័នសមត្តកិច្ចពាក់ព័ន្ធ។

ប្រតិបត្តិការកម្លាំងចំរុះសហការគ្នាចុះធ្វើកោសល្យវិច័យករណីឃាតកម្មខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងទឹកស្ទឹងរលាព្រក ក្បែផ្ទះស្នាក់នៅជនរងគ្រោះ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទៃ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចំរុះចុះប្រតិបត្តិការធ្វើកោសល្យវិច័យខាងលើបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ដែលគេសង្ស័យជាករណីឃាតកម្មឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំកើតហេតុ ប្រពន្ធឈ្មោះ យ៉ម ហុន ។

ប្រភពខាងលើបន្តថា តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ និងញាតិក្បែខាងម្នាក់ទៀត ថា នៅវេលាម៉ោងប្រមាណ៨ និង០០នាទីយប់ ថ្ងៃទី២៣ មុនបង្កការភ្ញាក់ផ្អើលលឺសំឡេងអ្នកបររទេះ និងប្រកែកគ្នាត្រង់ចំណុចទឹកស្ទឹងខាងលើ ខណៈនោះគាត់(ប្រពន្ធជនរងគ្រោះ)ដើរទៅតាមរកតែរកមិនឃើញ លុះនៅព្រឹកមុនបង្កការភ្ញាក់ផ្ញើលបន្តិចទើបប្រទះឃើញសាកសពបែបនេះ ជនរងគ្រោះមានស្នាមរបួសដៃ និងដាច់ក្បាលបាត់ពីដងខ្លួន រហូតដល់ម៉ោងនេះនៅតែរកមិនទាន់ឃើញនៅឡើយនោះទេ។

ប្រភពដដែលបន្តទៀតថា ករណីនេះអាចសន្ថិដ្ឋានកើតឡើងបណ្ដាលមកពីរឿងគំនំ ខណៈគេដឹងថាជន រងគ្រោះធ្លាប់មានរឿង និងទើបចេញពីពន្ធនាគាផងនោះ ហើយជនសង្ស័យអាចមានគ្នាយ៉ាងតិចចំនួន៣នាក់ សមត្តកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារនៃសព ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ករណីនេះសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹក បន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print