យុវជនម្នាក់រងរបួសបាក់ជើងដោយសារបើកម៉ូតូប៉ះជាមួយរថយន្តនៅផ្លូវបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូក្នុងលឿនមកដល់ផ្លូវបែកជាបួនជ្រុលចង្កូតចាប់ហ្វ្រាំងមិនទាន់ទៅបុក​រថយន្ដមួយគ្រឿងបត់មិនបានសុីញ៉ូពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជើងម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២០០២ កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាក់លេខកណ្ដាល1X-7842 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០២ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅ ប៉ះជាមួយ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា Camry ឆ្លាម ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ2H-5934 បើកបរដោយបុរសម្នាក់ មានដឹកប្រពន្ធនិងកូនតូចម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ដែលរថយន្តបត់ឆ្វេងមិនបានសុីញ៉ូ ពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូបុកខ្ទប់នឹងរថយន្តរងរបួសបាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះគ្លីនិក ហុង ហាក់ដឹកយកសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំង់នងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print