នគរបានប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីបុរសម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបានប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់បានសម្រេច បំរុងបើកម៉ូតូគេចខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅកាលពីម៉ោងជិត៥ល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ អ៊ី ប៊ុនថេង អាយុ ១៧ឆ្នាំ និងទី២-ឈ្មោះ សោភាន់ សីហា អាយុ ១៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើកម៉ូតូមួយគ្រឿងតាមផ្លូវ ដោយទុកទូរស័ព្ទម៉ាក Huawei មួយគ្រឿង នៅក្នុងហោប៉ៅអាវ ខណៈមកដល់ចំណុចកើតហេតុ ក៏មានជនសង្សយ ២នាក់ បើកម៉ូតូម៉ាក ហុងដា C125 មួយគ្រឿងមកក្បែរ និងធ្វើសកម្មភាពឆក់យកទូរស័ព្ទពីក្នុងហោប៉ៅអាវគាត់បានហើយ ភ្លាមៗនោះក៏មានកម្លាំងល្បាតនៅតាមដងផ្លូវឃើញបើកម៉ូតូដេញចាប់បានទាំង ២នាក់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទាំង ២នាក់មកកាន់ស្នាក់ការប៉ុស្តិ៍ស្រះចក ដើម្បីធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទាំង ២នាក់តៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី ចំណែទូរស័ព្ទ ត្រូវបានប្រគល់ជូនបុរសជាម្ចាស់វិញ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print