ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសដល់សមាជិក​អតីត​គណបក្សប្រឆាំង១៣នាក់ កាលពីរាត្រីថ្ងៃទី២៧សីហា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅកណ្តាលរាត្រី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិក អតីតគណបក្សប្រឆាំងទាំង១៣នាក់ផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ពោលគឺអ្នកទាំង១៤នាក់បានចាក ចេញពីពន្ធនាគារ ។

អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖

១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ

អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.​ព្រ​.​ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។

៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ
៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ
៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ
១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ
១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ

អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបាន​សាលា​ដំបូង​រាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម។ សាលក្រម​ព្រហ្មទណ្ឌនេះ ត្រូវបាន​ភាគី​ជនជាប់ចោទ​ប្តឹងតវ៉ា​ទៅ​​សាលា​ឧ​ទ្ធរណ៍ ហើយសាលា​ឧទ្ធរណ៍​បាន​ចេញសាលដីកា​លេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី​១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។

១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ

អ្នកទាំង១១នាក់ខាងលើនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print