ចិនទៀតហើយ! ឃាត់ខ្លួន៣នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាល បានឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ២ករណីផ្សេងៗគ្នា។

សមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថា ករណីទី១:នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី ឃាត់ខ្លួនជនជាតិចិនចំនួន២ នាក់ នៅពេលកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ លេខ៤ក្រុងព្រះសីហនុ ទី១-ឈ្មោះ YANG REN CHEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន) និងទី២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ កាន់លិខិតឆ្លងដែនលេខ G61047083។ វត្ថុតាងដកហូតបាន មានម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ ( ១កញ្ចប់ធំ និង៤២កញ្ចប់តូច ) ,បំពង់សារ៉ាងមានពណ៌ក្រហមចំនួន ១៤ ,ទូរសព្ទ័ចំនួន ០១ គ្រឿង និង រថយន្ត ១គ្រឿង ម៉ាក LEXUS 330។

ប្រភពបន្តថា​ករណីទី២:នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងជាង៣រសៀល ឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរអាជីវករ Police ឃាត់ខ្លួនជនជាតិចិនរូបនេះ ពេលដែលរូបគេបានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦.០៨.២០១៨ ) ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ ដោយឆែកក្នុងរថយន្តនោះរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤ កញ្ចប់តូច , កាហ្វេចំនួន ០២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន ,ជញ្ជីងថ្លឹងចំនួន១ , ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ។

ករណីទាំងពីរខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print