អតីតថៅកែសណ្ឋាគារឆាយហុងបើកម៉ូតូទឹកទើបទិញជិះលំហែតាមដងទន្លេធ្លាក់ទឹករកសពមិនឃើញ

ចែករំលែក៖

ភ្នំពេញ ៖ អតីតថៅកែសណ្ឋាគារឆាយហុង បានបើកម៉ូតូទឹកដែលទើបទិញថ្មី ជិះលំហែលកាយតាមដងទន្លេមេគង្គ រួចធ្លាក់ទឹកទន្លេលិចបាត់រយៈពេល២ថ្ងៃមកហើយរកសាកសពមិនឃើញ។
ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចនគរបាលប្រាប់ឱ្យដឹងថា បានកើតឡើងតាំងពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មកម៉្លេះ នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ហើយរហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ រកសាកសពជនរងគ្រោះមិនទាន់ឃើញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលគេអះអាងថា បានធ្លាក់ទឹកស្លាប់នោះ ឈ្មោះហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ មានអាយុ ជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

ប្រភពពត៌មានពីសមត្ថកិច្ចគរបាលបានឱ្យដឹងទៀតថា អតីតថៅកែសណ្ឋាគាររូបនេះបានបើកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារលំហែកាយតាមដងទន្លេ ។ មិនដឹងជាមូលហេតុអ្វីនោះទេ ខណៈបើកបរបានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមទឹកចូលខាង ហើយត្រូវនគរបាលយកទៅរក្សាទុក ។ ក្រោយមក ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួលទូកជួយរក តែរកពុំឃើញសោះ ។
សមត្ថកិច្ចបានអោយដឹងទៀតថា ខែនេះជារដូវទឹកឡើង ទឹកហូរខ្លាំ មិនដឹងថា សាកសពបានអណ្តែតទៅដល់ទីណានោះទេ ហើយសមត្ថកិច្ចយើងកំពុងស្រាជ្រាវបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print