កែ​ចប់​ហើយ​ សន្លឹក​កិច្ចការ​ប្រឡងបាក់ឌុប​

ចែករំលែក៖

ភ្នំពេញ៖នាព្រឹក​ថ្ងៃពុធ ទី​២៩​ ខែ​សីហា​ នេះ​ ដំណើរ​ការ​កំណែ​មុខ​វិជ្ជា​ទាំង​១០​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ ថ្ងៃ​ទី​២០ ខែសីហា ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​ងៀយ​ ក្រោយ​ការ​បំពេញ​ភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​ប្រធាន អនុ​ប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​ទាំងអស់ ព្រម​ទាំង​ការ​ចូលរួម​សង្កេត​ការណ៍​ជា​ប្រចាំ​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

ហ្វេសប៊ុក​ផេក​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កំណែ ប្រធាន អនុ​ប្រធាន​មណ្ឌល​ទាំង​អស់ បាន​ដឹក​សន្លឹក MCS និង​ឯកសារ​ផ្សេងៗ​មក​រក្សាទុក​នៅ​នាយកដ្ឋានកិច្ចការប្រឡង ដើម្បី​ចាប់​ផ្ដើម​រៀប​ចំ​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ដោយឡែក សន្លឹក​កិច្ចការ​របស់​បេក្ខជន ត្រូវ​បាន​ដឹក​មករក្សា​ទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ៕ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print