ប៉ោយប៉ែត៖ស្ត្រីម្នាក់រងរបួសលើផ្ទៃមុខហើយនិយាយអះអាងថានាងត្រូវបុរសម្នាក់វាយឧ្យសន្លប់រួចរំលោភនៅប្រទេសថៃកាលពីវេលាទាបភ្លឺព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៥កន្លងទៅនៅខេត្តអាយុធ្យាគ្រាដែលប្ដីនាងជាប់រវល់ធ្វើការពេលយប់។ជនរងគ្រោះឈ្មោះអ៊ុយភាពអាយុ៣១ឆ្នាំជាកម្មករធ្វើការនៅសិប្បកម្មផលិតទឹកកកមួយកន្លែងក្នុងខេត្តអាយុធ្យាប្រទេសថៃនិងមានទីលំនៅក្នុងភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះរងរបួសផ្ទៃមុខនិងដងខ្លួនមានស្នាមជាំជាច្រើនកន្លែងព្រមទាំងមានស្នាមខាំផងដែរ បានរៀបរាប់ថា: កាលពីវេលាម៉ោង២ទាបភ្លឹព្រឹកថ្ងៃទី០៣ខែកក្កដាកន្លងទៅថ្មីៗនេះប្ដីរបស់នាងរវល់ទៅធ្វើការពេលយប់ដោយឧ្យនាងដេកក្នុងបន្ទប់ជួលម្នាក់ឯងស្រាប់តែបុរសម្នាក់ជាកម្មកររួមអាជីពនិងជាអ្នកស្រុកភូមិជាមួយបានលបចូលទៅបន្លំធ្វើជាប្ដីចាប់រំលោភនាង។ជនរងគ្រោះបន្តថាដោយសារនាងដឹងថាមិនមែនជាប្ដីក៍ប្រតាយប្រតប់ជាមួយបុរសសង្ស័យតែត្រូវបុរសនោះដាល់លើផ្ទៃមុខនិងពោះជាច្រើនដៃរហូតសន្លប់រួចរំលោភបានសម្រេច។ក្រោយពីរំលោភនាងរួចគេបានយកកម្រាលពូករុំក្បាលនាងទំនងជានឹកស្មានថាស្លាប់ប្រុងអូសចេញទៅក្រៅតែចៃដន្យជួបជាមួយបុរសជនជាតិថៃម្នាក់ដែលធ្វើការជាមួយគ្នាក៍ជនសង្ស័យអូសនាងចូលក្នុងបន្ទប់កន្លែងកើតហេតុវិញ។ជនរងគ្រោះបន្តថាពេលដែលរឿងរ៉ាងខាងលើបែកការគាប់ជួននិងនាងដឹងខ្លួនក៍រត់ទៅហៅប្ដីដែលធ្វើការនៅក្បែរកន្លែងកើតហេតុទាំងគ្មានសំលៀកបំពាក់មានត្រឹមតែកម្រាលពូករុំព័ទ្ធខ្លួនតែប៉ុណ្ណោះ។នាងបន្តថាភ្លាមនោះក្រុមកម្មកររួមអាជីពទាំងខ្មែរទាំងថៃបានព័ទ្ធចាប់បុរសសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ូលីសថៃ។ជនរងគ្រោះប្រាប់ថាជនសង្ស័យឈ្មោះរ៉ុមសុភាអាយុ១៨ឆ្នាំជាកម្មកររួមអាជីពនិងមានទីលំនៅក្នុងភូមិថ្មសិនសង្កាត់និមិត្តក្រុងប៉ោយប៉ែតជាអ្នកភូមិជាមួយគ្នា។នាងបន្តថាជនសង្ស័យត្រូវបានសមត្ថកិច្ចថៃចាប់ឃុំតែមួយយប់ប៉ុណ្ណោះក៍ត្រូវថៅកែនាងធានាចេញពីស្ថានីយ៍តម្រួតហើយបណ្ដេញចេញពីកន្លែងធ្វើការសង្ស័យខ្លាចមានរឿងរ៉ាវដល់ខ្លួន(ថៅកែ)។មិនតែប៉ុណ្ណោះថៅកែរបស់នាងបានអង្វរសុំឲ្យនាងដកពាក្យបណ្ដឹងពីស្ថានីយ៍តម្រួតទៀតផង។ជនរងគ្រោះក្រោយពីជួបរឿងអាក្រក់បាននាំប្ដីប្រពន្ធមកស្រុកកំណើតវិញដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៏.ពេលដែលនាងនិងប្ដីមកដល់លំនៅដ្ឋាននៅឯស្រុកកំណើតភ្លាមឪពុកម្ដាយរបស់ជនសង្ស័យបានសុំសម្រុះសម្រួលដោយសងជម្ងឺចិត្តនាង៤០០០បាតប្រាក់ថៃតែនាងនិងគ្រួសារមិនព្រមបន្ទាប់មកឪពុកម្ដាយជនសង្ស័យបានតម្លើងថ្លៃដល់២០០០០បាត(ពីរម៉ឺនបាត)នៅផ្ទះមេភូមិ។នាងរងគ្រោះបន្តថាដោយនាងនិងគ្រួសារព្រមទាំងសាច់ញាតិមិនព្រមយកសំណងនេះក៍នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្តកាលពីថ្ងៃទី០៥ទាមទារសំណង១០លានរៀលតែមកទល់និងពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយទេ។ជនសង្ស័យឈ្មោះរ៉ុមសុភាមិនអាចទាក់ទងសុំការបំភ្លឺបានទេព្រោះជននេះកំពុងគេចខ្លួននៅឯស្រុកថៃមិនហ៊ានត្រឡប់មកស្រុក។លោកម៉ារិនមេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្តប្រាប់ថាករណីខាងលើពិតជាកើតមានមែនគឺជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលរបស់លោកដើម្បីឲ្យជួយរកយុត្តិធម៏។ទោះជាយ៉ាងណាលោកមេប៉ុស្តិ៍ប្រាប់ថាបញ្ហាខាងលើសមត្ថកិច្ចពិបាកធ្វើការព្រោះជនសង្ស័យគេចខ្លួននៅថៃនៅឡើយ។គួរបញ្ជាក់ថាចំពោះស្ត្រីរងគ្រោះរូបនោះនៅរសៀលថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៥នេះនៅផ្ទះគេឃើញមានមន្ត្រីនៃសមាគមការពារសិទ្ធមនុស្សលីកាដូរខេត្តបន្ទាយមានជ័យបានចុះសួរនាំជនរងគ្រោះដើម្បីជួយរកយុត្តិធម៏ផងដែរ៕
ប្ដីរវល់ធ្វើការសំណង់ពេលយប់អ្នកស្រុករួមការងារបន្លំធ្វើប្ដីវាយសន្លប់រួចរំលោភនៅដីថៃជនរងគ្រោះវិលមកស្រុកដាក់ពាក្យបណ្ដឹងទាមទាររកយុត្តិធម៏
...