បាក់​ដី​នៅ​ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា​ស្លាប់​យ៉ាងតិច​៩០​នាក់

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ ផ្ទាំង​ដី​ដ៏​ធំ​មួយ​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ តំបន់​អ​ណ្តូ​រ​រ៉ែ​នោះ​បាន​បាក់​មក​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៩០​នាក់​បាត់បង់​ជីវិត​ ។​

_86817219_myanmar

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ថា​ ជន​រង​គ្រោះជា​ច្រើន​នាក់​បាន​កប់​នៅ​ពីក្រោម​គំនរ​សម្ភារ​កម្ទេចកម្ទីរ​បាក់បែក​គរ​ចោល​ដោយ​ក្រុមហ៊ុន​រ៉ែ​ បាន​បាក់​រលំ​ស្ថិត​នៅ​ក្នុង​រដ្ឋ​ កា​ជី​ន​ ។​

​ជន​រង​គ្រោះ​ភាគច្រើន​ត្រូវ​គេ​ដឹង​ថា​ ទៅ​កាន់​ទីនោះ​ដើម្បី​ស្វែងរក​សម្ភារ​ចាស់ៗ​ដែល​នៅ​មាន​តម្លៃ​យក​ទៅ​លក់​ និង​មួយ​ចំនួន​ទៀត​មាន​ទីលំនៅ​ជិតខាង​គំនរ​សម្ភារៈ​ចាស់ៗ​ដែល​ក្រុមហ៊ុន​រ៉ែ​ធ្យូងថ្ម​នាំ​យក​ទៅ​បោះចោល​នោះ​ ។​

​រដ្ឋកា​ជី​ន​ ជា​រដ្ឋ​ដែល​ល្បីល្បាញ​ខាង​រ៉ែ​ធ្យូងថ្ម​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។​ ហេតុការណ៍​បាក់​ដី​នៅ​តំបន់​ Hpakant​ ភាគ​ខាងជើង​មី​យ៉ា​ន់​ម៉ា​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ហេតុការណ៍​នេះ​ក្រៅពី​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ ថែម​ទាំង​បណ្តាល​ឲ្យ​មាន​អ្នក​បាត់​ខ្លួន​ច្រើន​ផ្សេង​ទៀត​ ។​

​ក្រុម​ជួយ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​កាកបាទក្រហម​មី​យ៉ា​ន់​ម៉ា​ កម្លាំង​ទាហាន​ ប៉ូលិស​ និង​ក្រុម​សហគមន៍​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។​ ពួក​គេ​ព្យាយាម​ជីក​កកាយ​ដើម្បី​យក​សាកសព​ជន​រង​គ្រោះ​ចេញពី​ដី​ ។​

​ប្រភព​ព័ត៌មាន​ពី​កាសែត​ពន្លឺ​ថ្មី​មី​យ៉ា​ន់​ម៉ា​បាន​ផ្សព្វផ្សាយ​ថា​ ជន​រង​គ្រោះ​ភាគច្រើន​បាត់បង់​ជីវិត​ខណៈ​ដែល​កំពុង​ដេក​លង​លក់​ក្នុង​ខ្ទម​របស់​ពួក​គេ​ អំឡុង​ពេល​ដែល​ហេតុការណ៍​បាក់​ដី​កើតឡើង​នោះ​ ។​ មន្ត្រី​ទទួលខុសត្រូវ​ក្នុង​តំបន់​ លោក​ Nilar​ Myint​ បាន​បញ្ជាក់​ថា​ យើង​បានឃើញ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ម្នាក់​នៅ​នឹង​ភ្នែក​ ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ តើ​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​នៅ​ទីនោះ​ឡើយ​ ។​ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​ ប៉ុន្តែ​គេ​បាន​បាត់បង់​ជីវិត​ទៅ​វិញ​នៅ​ពេល​បន្តិច​ក្រោយមក​ ។​

​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​មានការ​លំបាកលំបិន​បំផុត​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​មិនល្អ​ប្រសើរ​ ។​ គេ​នៅ​មិន​ទាន់​ដឹង​ឡើយ​ពី​មូលហេតុ​បណ្តាល​ឲ្យ​ហេតុការណ៍​កើតឡើង​ ។​ ប្រព័ន្ធ​ទំនាក់ទំនង​នៅ​តាម​ផ្នែក​ខ្លះ​ក្នុង​រដ្ឋ​ខាងលើ​នេះ​របស់​មី​យ៉ា​ន់​ម៉ា​មិនល្អ​ប្រសើរ​ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​លំបាក​នៅ​ក្នុង​ការ​បញ្ជាក់​ប្រាប់​ព័ត៌មាន​ឲ្យ​បាន​ជាក់លាក់​នោះ​ ។​

​របាយការណ៍​ Global​ Witness​ បាន​អះអាង​ថា​ តម្លៃ​ឈូង​ថ្ម​នៅ​ក្នុង​រដ្ឋកា​ជី​ន​ មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០១៤​ប៉ុណ្ណោះ​គឺ​មាន​រហូត​ដល់​៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ជិត​ពាក់កណ្តាល​នៃ​ GDP​ មី​យ៉ា​ន់​ម៉ា​ទាំងមូល​ទៅ​ហើយ​ ។​ ប៉ុន្តែ​ចំណូល​ទាំងនោះ​តិចតួច​បំផុត​ធ្លាក់​ចូល​ដល់​ដៃ​ពលរដ្ឋ​សាមញ្ញ​នោះ​ ។​

​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អណ្តូងរ៉ែ​បាន​ចោទប្រកាន់​ឧស្សាហកម្ម​រ៉ែ​ថា​ ជា​អ្នក​រំលោភ​បំពាន់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ ដូច​ជា​ការ​បង្ក​ឲ្យ​ខូចសុខភាព​ ការ​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​ត្រឹមត្រូវ​ និង​ការ​រឹបអូស​យក​ដី​របស់​ពួក​គាត់​ជាដើម​ ៕​

_86817227_myanmarafpmyanmarmyans

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print