លោក សូ សារិន៖ចៅក្រមសម្រេចដោះលែងជនសង្សយ័បីនាក់ដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ច និងចំលើយសារភាពរបស់ជនសង្ស័យ

ចែករំលែក៖

កណ្តាល៖នៅព្រឹកថ្ងៃទី២៩ សីហា ២០១៨ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានប្រាប់អោយដឹងថា ពាក់ពន្ធ័និងសំណុំរឿងករណីគ្រឿងញៀនដែលនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនជនសង្សយ័០៤នាក់កាលពីថ្ងៃទី២៨ សីហា ២០១៨ នោះ នៅល្ងាចថ្ងៃទី២៨ សីហា ២០១៨ ត្រូវបានលោក សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​សម្រេចធ្វើការដោះលែងជនសង្សយ័បីនាក់ និងសម្រេចឃុំខ្លួនជនសង្សយ័ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយ”យោងតាមរបាយការណ៍របស់សមត្ថកិច្ច និងចំលើយសារភាពរបស់ជនសង្សយ័”។

ជនសង្សយ័ដែលត្រូវលោកចៅក្រមដោះលែង ទី០១ឈ្មោះ ហួត សំណាង ហៅក្រៅ សំណាង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានស្រុកកំណើត នៅភូមិថ្មី ឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ គ្រុយ លីហួរ ហៅក្រៅ ហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ ម៉ែន ភារះ ហៅក្រៅ ណី ភេទប្រុស  អាយុ៣៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្រុកកំណើត នៅភូមិបាណោក ឃុំបាណោក ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទី០៣ទីលំនៅបច្ចប្បន្ន នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយ​បញ្ចប់​ការ​សាកសួរ​ កាលពី​រសៀលថ្ងៃទី​២៨​ ខែ​សីហា​ លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បានសម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ពី​បទ​”ជួញដូរដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ។ ចំណែក​៣នាក់​ផ្សេងទៀត​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​ ។

ប្រភព​ព័ត៌មាន​អះអាងថា​ ព្រះរាជ​អាជ្ញា​រង​ បាន​គូស​សញ្ញា​ស្នើ​ឱ្យ​មាន​ការ​ឃុំ​ខ្លួន​ជនត្រូវចោទ​ទាំង​៤នាក់​ ពេល​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ ។

ប៉ុន្តែ​នៅ​ដំណាក់កាល​នេះ​ ក្រោយ​ការ​ពិនិត្យ​អង្គហេតុ​ និង​ ទិដ្ឋភាព​ផ្លូវ​ច្បាប់​ រួចហើយ​ លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ ហួត​ សុវណ្ណ​ ដាក់​ពន្ធនាគារ​បណ្ដោះ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ជួញដូរដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី​ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០១៨​ តាម​មាត្រា​៤០​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។

ដោយឡែក​ ជនត្រូវចោទ​៣នាក់​ផ្សេងទៀត​ ដែល​លោក​ព្រះរាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​លោក​សាយ​ សម្ផស្ស​សេរី​ សម្រេច​មិន​ឃុំ​ខ្លួន​ទេ​ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

បញ្ហា​នេះ​ប្រភព​ព័ត៌មាន​ បញ្ជាក់​នៅ​ថ្ងៃទី​២៩​ ខែ​សីហា​ ថា​ ព្រះ​រាជ​អាជ្ញា​ កំពុង​សិក្សា​ ថា​ តើ​គួរ​ប្តឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ ដែរឬទេ​ ? ជុំវិញ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​នេះ​ ។

របាយការណ៍របស់នគរបាលក្រុងតាខ្មៅបានអោយដឹងថាដោយមានការរាយការណ៏ពីមហាជនល្អហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យចំណុច ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្តាល។រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន៧កញ្ចប់ (តូច)ហើយក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័ឈ្មោះ ហួត សុវណ្ណ បានឆ្លើយថាខ្លួន ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានពីបុរស់ម្នាក់ ឈ្មោះ ចិត្រ មានទីលំនៅស្ថិតនៅម្តុំភូមិយួន ហើយចំណែកជនសង្ស័យ០៣នាក់ទៀតឈ្មោះ ហួត សំណាង  ឈ្មោះ គ្រុយ លីហួរ និង ឈ្មោះ ម៉ែន  ភារះ គេបានសារភាពថាថ្នាំញៀននឹងមិនមែនជារបស់គេទេ គេគ្រាន់តែទៅជក់នៅផ្ទះហួត សុវណ្ណ តែប៉ុណ្ណោះ ។

នេះ​ជា​ការ​សន្និដ្ឋាន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ ។ ប៉ុន្តែ​នៅ​ដំណាក់កាល​ ព្រះរាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ គឺ​ បាន​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print