វាយប្រហារគ្រាប់បែកនៅក្នុងពិធីតាំងពិព័រណ៍ផ្លែឈើនៅហ្វុីលីពីនស្លាប់និងរបួសជិត៤០នាក់

ចែករំលែក៖

មន្ត្រីយោធាហ្វុីលីពីន បានប្រកាសឲ្យ ដឹងនៅថ្ងៃទី២៩ ខែសីហាថា ជនដៃដល់ម្នាក់បានវាយប្រហារគ្រាប់បែកនៅក្នុងពិធីបុណ្យតាំងពិព័រណ៍ ផ្លែឈើនៅភាគខាង ត្បូងហ្វុីលីពីន កាលពីយប់ថ្ងៃទី២៨ ខែ សីហា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ ជនដៃដល់បានទុកកញ្ចប់គ្រាប់ បែកចោល បញ្ចៀសការសង្ស័យ ។ ប៉ុន្តែ អ្នកដែលចូលរួមពិធី បានផ្តល់ព័ត៌មានដល់ប៉ូលិសពេលឃើញកញ្ចប់គួរឲ្យសង្ស័យ ដែលជនមិនស្គាល់មុខបោះទៅកន្លែងចត់ រថយន្ត ជិតផ្សាររាត្រីលក់ផ្លែឈើនោះ ស្ថិតនៅក្នុងស្រុក Isulan ខេត្តSultan Kudarat ។

ឧត្តមសេនីយ៍ Cirilito Sobejana បានឲ្យដឹងថា កម្លាំងយោធាបានដេញតាម ជនសង្ស័យ ដោយមានការ ចង្អុលបង្ហាញពីពលរដ្ឋនៅក្នុងស្រុក ប៉ុន្តែជនដៃដល់នៅតែគេចខ្លួនបានសម្រេច ។ ការបំផ្ទុះគ្រាប់បែកនោះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និង៣៥នាក់រង របួស ដោយមានម្នាក់រងរបួសធ្ងន់ត្រូវ សង្គ្រោះបន្ទាន់។

ពិធីបុណ្យផ្លែឈើ ត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ នៅស្រុក Isulan ។មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី២៩ខែសីហា ដើម្បីបង្កើនការពារសន្តិសុខ។នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅ ឡើយ ។ រដ្ឋភិបាលសង្ស័យថាជាសកម្មភាពរបស់ក្រុមអ៊ិស្លាមប្រដាប់អាវុធ Bangsamoro ដែលមានទំនាក់ទំនងជាមួយក្រុម អ៊ិស្លាមIS នៅក្នុងប្រទេសស៊ីរី។

ខេត្ត Sultan Kudarat ស្ថិតនៅលើកោះ Mindanao ដែលជាកោះធំទីពីររបស់ ហ្វុីលីពីន ជាកន្លែងដែលក្រុមឧទ្ទាមបង្កឲ្យលំបាកអសន្តិសុខ ឆក់ប្លន់ កើតឡើងរាប់ សិបឆ្នាំកន្លងមកហើយ។ កោះខាងលើស្ថិតនៅក្នុងគ្រាអាសន្ននៅឡើយ ក្រោយពេល ក្រុមឧទ្ទាមស្មោះត្រង់នឹងIS គ្រប់គ្រង ទីក្រុងម៉ារ៉ាវី អស់រយៈពេល៥ ខែកាលពី ឆ្នាំ២០១៧ មុនពេលទាហាន ដណ្តើមបាន សិទ្ធិគ្រប់គ្រងមកវិញ។ ប៉ុន្មានសប្តាហ៍ កន្លងមកទាហានហ្វុីលីពីនបានដាក់ក្នុង សភាពអាសន្ន ក្រោយពេលដែល ក្រុមចារកិច្ចទទួលបានព័ត៌មានស្តីពីគម្រោងវាយប្រហារភេរវកម្មនៅទីសាធារណៈ។

កាលពីចុងខែកក្កដាកន្លងមក មានការវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្ត នៅខេត្ត Basilan ភាគខាងត្បូងហ្វុីលីពីន សម្លាប់មនុស្ស ១១នាក់ ហើយក្រុមភេរ វកម្មIS បានចេញមុខទទួលស្គាល់ពីការ វាយប្រហារខាងលើ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print