ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង៦និង៣០នាទីល្ងាចនៅចំណុចវាលស្រែអូរបន្ទាត់មាស ស្ថិតក្នុងក្រុមទី២៩ ភូមិ ស្វាយស ឃុំតាប៉ុន ស្រុកសង្កែ មានករណីសង្ស័យរំលោភសេពសន្ថវ:រួចសម្លាប់មួយ កើតឡើង ។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានរាយការណ៍ឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានប្រទះឃើញ សាកសពស្ត្រីរងគ្រោះម្នាក់ស្ថិតក្នុងសភាព អាក្រាតកាយ។ ស្ត្រីរងគ្រោះឈ្មោះ ឆន សឿត អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាប់រំលោភសេពសន្ថវៈរួចសម្លាប់ទម្លាក់ចូលទៅក្នុងទឹកអណ្ដូង ។

ករណីនេះកម្លាំងនគរបាលជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវរកមុខជនសង្ស័យដើម្បីយកយកមកផ្តន្ទាទោសតាមច្បាប់ ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print