ក្មេងប្រុស២នាក់ទៅស្ទួចត្រីរអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីម្សិលមិញមានករណីក្មេងប្រុស២នាក់លង់ទឹក កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់ ខណៈពួកគេបានបបួលនាំគ្នាមកស្ទូចត្រី នៅត្រង់ចំណុចមាត់ទន្លេមេគង្គភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់បាននាំគ្នាមកស្ទូចត្រីនៅចំណុចខាងលើ ក៏ រអិលជើងធ្លាក់ចូលទឹក បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងទាំង២នាក់ដែលលង់ទឹកស្លាប់ ១-ឈ្មោះ ណុច វ៉ាន់ណៃ ភេទប្រុស អាយុ៩ឆ្នាំ និង ២-ឈ្មោះ ណុច សុវណ្ណណែត ភេទប្រុស អាយុ៧ឆ្នាំ ។ ក្មេងប្រុសទាំង២នាក់រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print