ចៅអធិការវត្តកំពង់ក្ដុល រងការតវ៉ាពីពុទ្ធបរិស័ទចោទថាលួចមានប្រពន្ធ កូន និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ ពុទ្ធបរិស័ទប្រហែលជាង២០០នាក់ មានការខឹងសម្បារ និងផ្ទុះការតវ៉ាជាមួយព្រះចៅអធិការវត្ដកំពង់ក្ដុល ដែលស្ថិតភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ពាក់ព័ន្ធករណីចោទប្រកាន់ព្រះចៅអធិការវត្ដកំពុងក្ដុលថា មានប្រពន្ធមានកូន និងប្រើប្រាស់ថ្នាំញៀន ក្រោយពីបែកធ្លាយវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ។

ជាក់ស្ដែងនៅវេលាម៉ោង២ រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ពុទ្ធបរិស័ទ ដែលរស់នៅក្បែរៗវត្ដកំពង់ក្ដុល បានលើកគ្នាមកតវ៉ាពេញនៅក្នុងវត្ដ ហើយក៏មានលោកតាអាចារ្យ២នាក់ ចេញមកអន្ដរាគមន៍ដោយសួរពុទ្ធបរិស័ទថា នាំគ្នាមកក្នុងវត្ដធ្វើអ្វី ម្ដេចក៏មិននាំគ្នាទៅប្ដឹងទៅ ។

បើយោងតាមសម្ដីពុទ្ធបរិស័ទដែលនាំគ្នាមកតវ៉ានៅក្នុងវត្ដបានលើកឡើងថា រយៈពេល៣-៤ឆ្នាំមុនព្រះចៅអធិការវត្ដកំពង់ក្ដុលបានបែកធ្លាយរឿងមានប្រពន្ធកូនម្ដងរួចមកហើយ ប៉ុន្ដែពុទ្ធបរិស័ទមិនបាននាំគ្នាតវ៉ាអ្វីទេ គ្រាន់តែបានពិភាក្សាជាមួយគណៈកម្មាធិការវត្ដស្នើរសុំឲ្យព្រះចៅអធិការវត្ដផ្សឹកចេញទៅ ។

ក្រោយមកព្រះចៅអធិការវត្ដកំពង់ក្ដុលមានសង្ឃដីកាថា មិនបាច់មាត់កអ្វីទេ ចាំស្ងាត់លោកនឹងសឹក(លាចាកសិក្ខាបទ)ដោយខ្លួនឯង ប៉ុន្ដែរហូតមកដល់ថ្ងៃផ្ទុះការតវ៉ានេះ ទើបពុទ្ធបរិស័ទដែលរស់នៅក្បែរវត្ដកំពង់ក្ដុល បានឃើញឃ្លីបវីដេអូដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះចៅអធិការវត្ដកំពង់ក្ដុលចាក់ចម្រៀងឲ្យកូនស្រីរាំ ហើយប្រឡែងគ្នាលេង និងមានឃ្លីបវីដេអូប្រើប្រាស់ថ្នាំញៀនថែមទៀត ទើបពុទ្ធបរិស័ទមានការខឹងសម្បារ យ៉ាងខ្លាំងក៏នាំគ្នាមកផ្ទុះការតវ៉ានៅក្នុងវត្ដកំពង់ក្ដុលតែម្ដង ដើម្បីស្នើសុំឲ្យគណៈកម្មាធិកាវត្ដផ្សឹកព្រះចៅអធិកាវត្ដចេញ ។

ជុំវិញករណីពុទ្ធបរិស័ទផ្ទុះការតវ៉ានៅក្នុងវត្ដកំពង់ក្ដុល ព្រះចៅអធិការមិនបានចេញមកបកស្រាយបំភ្លឺចំពោះមុខពុទ្ធបរិស័ទឡើយ ដោយមានលោកតាអាចារ្យ ២នាក់ចេញមុខមករារាំង និង ឲ្យពុទ្ធបរិស័ទផ្ដិតមេដៃ ដើម្បីយកទៅប្រគល់ឲ្យអនុគណខណ្ឌដង្កោ ។

ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មានរង់ចាំមើលថា តើអនុគណខណ្ឌដង្កោមានចំណាត់ការយ៉ាងណា ចំពោះការចោទប្រកាន់របស់ពុទ្ធបរិស័ទទៅលើព្រះចៅអធិការវត្ដកំពង់ក្ដុល..? ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print