នាវាមុជទឹកដើរដោយថាមពលបរមាណូបំពាក់មីស៊ីលជាច្រើនចូលក្បែរស៊ីរីត្រៀមវាយប្រហារ

ចែករំលែក៖

នាវាមុជទឹកដើរដោយថាមពលបរមាណូ USS Newport news របស់កម្លាំងទាហាន ជើងទឹកអាមេរិក បានចូលទៅកាន់កំពង់ ផែ Gibraltar ស្ថិតនៅច្រកសមុទ្រចូលទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ។ ក្រុមអ្នក សង្កេតការណ៍បានឲ្យដឹងថា នាវាមុជទឹក ផ្ទុកមីស៊ីលខាងលើ អាចរួមគ្នាវាយប្រហារទៅលើប្រទេសស៊ីរី ជាមួយនាវាចម្បាំងនៅពេលទទួលបានបទបញ្ជា។

សារព័ត៌មាន Gibraltar Chronicle បានផ្សាយថា នាវាមុជទឹក USS Newport news របស់កម្លាំងទាហានជើងទឹកអាមេរិកបំពាក់កាំជ្រួចមីស៊ីលប្រភេទ Tomahawk បានចូលទៅដល់តំបន់សមុទ្រជិតប្រទេសស៊ីរីត្រៀមលក្ខណៈវាយប្រហារជាទ្រង់ ទ្រាយធំដោយមីស៊ីល។ នាវាមុជទឹកខាងលើដើរតួនាទីយ៉ាងសំខាន់នៅក្នុងការវាយប្រហាររបស់កម្លាំងទាហានជើងទឹកអាមេរិក។ នាវានេះធ្លាប់ចូលរួមនៅក្នុងសង្គ្រាមនាសម័យសង្គ្រាមត្រជាក់ ដោយពេលនោះ នាវានេះអាចវាយប្រហារដោយមីស៊ីលបុកវាយប្រហារនៅក្នុងទឹក ឬនាវានៅលើទឹក ប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកក៏បានអភិវឌ្ឍកាន់តែប្រសើរឡើង ដោយបំពាក់មីស៊ីល វាយប្រហារទីតំាងនៅលើដីគោក។

នាវាមុជទឹកខាងលើបានបំពាក់ថាម ពលបរមាណូ GE PWR S6G មានកម្លាំង ស្មើនឹង ៣៥.០០០សេះ និងម៉ាស៊ីនបម្រុង មានកម្លាំង ៣២៥សេះ ដោយអាចបើកបរ បានក្នុងល្បឿនលឿន និងមុជទឹកបាន ជម្រៅដល់ទៅ៤៥០ម៉ែត្រ។ នាវាមុជទឹកខាងលើអាចធ្វើសកម្មភាពបានរហូត អាស្រ័យទៅលើស្បៀងអាហារសម្រាប់ ក្រុមនាវិកប៉ុណ្ណោះ។

នេះជាសកម្មភាពថ្មីបំផុតរបស់អាមេរិក បន្ទាប់ពីបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង ចូលទៅកាន់ដែនសមុទ្រ កៀក ប្រទេសស៊ីរីត្រៀមវាយប្រហារ ប្រសិន បើមានការវាយប្រហារដោយអាវុធគីមី កើតឡើង។ នៅពេលនេះដែរ រុស្ស៊ីក៏បាន ចូលរួមការពារស៊ីរីដោយបញ្ជូននាវាចម្បាំង ជាច្រើនគ្រឿងទៅកាន់ទឹកដីស៊ីរីផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print