ញាក់សាច់ទទ្រើកម៉ង! នគរបាលបង្រ្កាបមុខសញ្ញាគ្រឿងញៀនប៉ះគ្រាប់បែកដៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោព័ទចាប់មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងដក ហូតនូវឧបករណ៍ ប្រើប្រាសក្នុងបុព្វហេតុគ្រឿងញៀនបានមួយចំនួន និងសម្ភារៈ ជាពិសេសជាងនេះទៀតនោះក៍បានរកឃើញគ្រាប់ដៃចំនួន ០៣គ្រាប់ថែមទៀត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចចំការមួយកន្លែង ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក រ៉ង សុវណ្ណារឿង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១ ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន និងទី២ ឈ្មោះ ថាន់ តូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើនោះដែរកម្លាំងបានចាប់ប្រមូលនូវវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាសក្នុងបុព្វហេតុគ្រឿងញៀនមួយកំប្លេ ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 6497 ចំនួន ០១គ្រឿង ក្នុងនោះដោយមានការសម្របសម្រួលពីថ្នាក់លើ និងតំណាងសាលាដំបូងខេត្តផងនោះ កម្លាំងបន្តធ្វើការឆែកឆេរុករកឃើញគ្រាប់បែកដៃចំនួន ០៣គ្រាប់ថែមទៀត ហើយគ្រាប់ដៃទាំងចំនួន ០៣គ្រាប់នេះ ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទៀបចំនួន ០១គ្រាប់ និង០២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់។

លោក អនុសេនីយ៍ឯកបន្តទៀតថា បើតាមការបញ្ជាក់ពីស្រ្តីជាម្ដាយជនសង្ស័យឈ្មោះ យឿន ពៅ បានប្រាប់សមត្តកិច្ចយើងគ្រាប់បែកដៃទាំងនេះ ជារបស់ខ្មោចប្តីរបស់គាត់ អតីតៈ(មេភូមិ ព្រៃតោ) ប៉ុន្តែក្រុមគ្រួសាររបស់គាត់គ្មាននណាម្នាក់បានដឹងល័ក្ខទុកនៅកន្លែងណានោះឡើយ ជនសង្ស័យរួមទាំងវត្ថុតាង សម្ភារៈ និងគ្រាប់បែកបានយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ចំណែកជនសង្ស័យបានបញ្ជូនទៅចាត់ការបន្តនៅអធិការដ្ឋាននគរបាលស្រុកបាកាន៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print