លោក អូស្មាន ហាស្សាន់៖ នាំយក អំណោយ សប្បុរសធម៏ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤០០គ្រួសារ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយសប្បុរសជន មកពីរដ្ឋគុយវ៉ែត តាមរយៈអង្គការពិភពលោកនៃក្តីមេត្តា ចែកជូនដល់ប្រជា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ដែលក្នុង ១គ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម ស្ករសរ ១គីឡូក្រាម ប្រេងឆា ១លីត្រ ត្រីខ ៤កំប៉ុង និងមី ១០កញ្ចប់ ។ពិធីចែកអំណោយនេះស្ថិតនៅទីតាំងព្រះវិហារគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ កាលពីថ្ងៃអង្គារ៏ ៩រោច ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៨ ។

បន្ទាប់ពីមតិស្វាគមន៍ និងចំណាប់អារម្មណ៍ របស់លោក WAEIL EL MOURSI ប្រធានអង្គការពិភពលោកនៃក្តីមេត្តា ប្រចាំកម្ពុជា រួចមក ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ ជាការពិតដោយសារតែយើងបានរួមរស់នៅក្រោមម្លប់សន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបបានជារាល់ទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ តែងតែត្រូវបានទទួលការគាំពារ ការយកចិត្តទុកដាក់ពី សំណាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាដៃគូរអង្គការសមាគមជាតិ និងអន្តរជាតិ ស្រុះដៃគ្នា ក្នុងការចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដោយការគៀងគរមូលនិធិមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។

ជាមួយគ្នានេះលោកក៏ បានជំរុញ ឲ្យសាសនិកឥស្លាមកម្ពុជាទាំងអស់ត្រូវ គោរពប្រណិបត្តិឲ្យបានត្រឹមត្រូវចំពោះសាសនា ហើយជាងនេះទៅទៀតគ្រួសារខ្មែរអ៊ីស្លាមនីមួយៗ ត្រូវជំរុញកូនចៅឲ្យខិតខំ សិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីយកទៅរួមចំណែកក្នុងការកសាង ប្រទេសជាតិឲ្យមានការរីកចំរើនបន្ថែមទៀត។ ដោយរដូវនេះ ជារដូវវស្សា សូមបងប្អូនកូនក្មួយ ដែលមេគ្រួសារ សូមប្រុងប្រយ័ត្នកូនចៅ កុំឲ្យចុះលេងទឹក ក្រែងមានគ្រោះថ្នាក់ដល់អាយុជីវិត ។

លោក បន្ដថា៖ ត្បិតកញ្ចប់អំណោយថ្ងៃនេះ ជាផ្នែកមួយនៃការចូលរួមពីសប្បុរសជន ដើម្បីរួមចំណែកដោះស្រាយបន្ទុក ការលំបាករបស់បងប្អូនបានមួយចំនួន តែនេះក៏មិនមែនជាលើកទី១ទេ ដែលបងប្អូនតែងតែបានទទួលអំណោយនានា​ ពីអង្គការនេះក្តី​ និងអង្គការ សមាគមដទៃទៀត ក៏ដូចជាពីអាជ្ញាធរមូលដ្ឋាន ដែលទាំងនេះគឺជាការបង្ហាញពីសមាន ចិត្ត និងក្តីស្រលាញ់យ៉ាងពិតប្រាកដរបស់ រាជរដ្ឋាភិបាល របស់អង្គការសមាគម ដល់បងប្អូន គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ទីណាមានបងប្អូនជួបការលំបាកទីនោះមានថ្នាក់ដឹកដ៏ល្អតាមជួយថែរក្សាជានិច្ច ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print