កសិករខេត្តបាត់ដំបងច្រូតស្រូវទាំងមិនទាន់ទុំល្អខណៈជំនន់ទឹកភ្លៀងជាថ្មី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ឆ្នាំនេះបម្រែបម្រួល អាកាសធាតុបានធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករខេត្តបាត់ដំបងដែលធ្វើឱ្យតំបន់ខ្លះត្រូវទឹកជន់លិច និងតំបន់ខ្លះទៀតរងគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ដំណាំកសិកម្ម រាប់ពាន់ហិកតាដែលមកដល់ពេលនេះមិនទាន់ដោះស្រាយបាននៅឡើយទេ ។

ប្រជាកសិករស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីទឹកជំនន់ទន្លេសាបថា នឹងបំផ្លាញស្រូវសល់ពីការបំផ្លាញដោយ ជំនន់ទឹកស្ទឹងសង្កែដោយសារទឹកទន្លេសាប បានហក់ឡើងលឿនខ្លាំង និងកំពុងយាយី ស្រូវរបស់ពួកគាត់ដែលសេសសល់ពីការបំផ្លាញដោយទឹកជំនន់កន្លងមក។ កសិករ បានបង្ខំចិត្តច្រូតកាត់ប្រមូលផលស្រូវទាំងមិនទាន់ទុំល្អដើម្បីបានស្រូវខ្លះកុំឱ្យទឹក ទន្លេបំផ្លាញទាំងស្រុង ។

ប្រជាកសិករស្រុកឯកភ្នំបានឱ្យដឹងថា ការប្រមូលផលនៅពេលនេះបានប្រមាណតែ២០ភាគរយស្ទើរតែមិនអាចជួយឲ្យពួកគាត់ស្រោចស្រង់ថ្លៃពូជវិញបានផង ។

ប្រជាកសិករ បានឱ្យដឹងថា កន្លងទៅ ក្នុងគ្រាជួបគ្រោះធម្មជាតិនេះអាជ្ញាធរបាន ចុះសួរនាំ និងបានកត់ត្រាចំនួនស្រូវរបស់ ពួកគាត់ដែលរងផលប៉ះពាល់ និងក៏ធ្លាប់ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានា ផងដែរ ។

តាមរបាយការណ៍របស់លេខាធិការ ដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ ដំបងបានបង្ហាញថា គ្រោះធម្មជាតិបង្កជា ទឹកជំនន់ និងគ្រោះរាំងស្ងួតនៅពាក់កណ្ដាល ឆ្នាំ២០១៨នេះបានប៉ះពាល់ដល់ដំណាំ កសិកម្ម ពិសេសស្រូវរាប់ពាន់ហិកតា និង ផ្ទះសម្បែងប្រជាពលរដ្ឋផងដែរនៅក្នុងស្រុកឯកភ្នំ ស្រុកបវេល ស្រុកសង្កែ ស្រុកថ្ម គោល និងស្រុកគាស់ក្រឡ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print