ចុម..! ជនសង្ស័យជាយោធាម្នាក់ និងបក្ខពួក៣នាក់ទៀតត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូនគរបាលជាប់ប្រព័ន្ធGPS

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានយោធាម្នាក់ ក្រោយពីពួកគេធ្វើសកម្មភាពលួចម៉ូតូរបស់នគរបាល ក្នុងបុរីពិភពថ្មីបានសម្រេច ដោយមានទូរស័ព្ទជនរងគ្រោះនៅខាងក្រោមកែបម៉ូតូជាប់ប្រព័ន្ធ GPS ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៦E0 ផ្លូវបេតុងលេខ០១ ក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆោម កក្កដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនគរបាល មានទីលំនៅផ្ទះលេខ៦១E0 ផ្លូវបេតុងលេខ០១ ​បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន៤នាក់ ទី១ឈ្មោះ ចាន់ ណារិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ,ទី២ឈ្មោះ​ ឃុន សិទ្ធណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ,ទី៣ឈ្មោះ សយ សំបុត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន៖ ម៉ូតូម៉ាកហុងដាប៊ីត (BAET) ពណ៌ក្រហម ស គ្មានស្លាកលេខចំនួន១គ្រឿង , ម៉ូតូម៉ាកអេសអឹល(SL) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-5949 ,ទី៣ម៉ូតូម៉ាកនិច (NEX) ពណ៌ស ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-4621 ចំនួន១គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោសម្រាប់ដោះម៉ូតូមួយចំនួន ។

សូមបញ្ចាក់ថា មុនពេលកើតហេតុ ឈ្មោះ ឆោម សុវន្ត័ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះឈ្មោះ ឆោម កក្ដដា បានជិះម៉ូតូម៉ាកនិច(NEX) ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-4621 មកបញ្ឈរទុកនៅខាងមុខផ្ទះលេខ៦១E0 ផ្លូវបេតុងលេខ០១បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចឈ្មោះ ឆោម សុវន្ត័ ក៏បានដើរចូលទៅក្នុងផ្ទះរួចដេកលេងជាមួយជនរងគ្រោះ ។ រហូតដល់វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានដើរចេញពីក្នុងផ្ទះមកមើលម៉ូតូម៉ាកខាងលើ ស្រាប់តែបាត់ពីកន្លែងដែលបញ្ឈរទុកតែម្តង។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ជួយអន្តរាគមន៍ និងពិនិត្យមើលGPS តាមរយៈទូរស័ព្ទដៃជាប់នឹងម៉ូតូដែលបាត់នោះ ឃើញតាមប្រព័ន្ធ GPS បង្ហាញត្រង់ចំណុចផ្ទះគ្មានលេខ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចស្រាវជ្រាវទៅដល់ផ្ទះខាងលើ និងពទ្ធ័ចាប់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យទាំង៤នាក់ខាងលើដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print