ខេត្តសៀមរាប៖ អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០និង២៥នាទីព្រឹក កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះជាតិពុលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឆេត ញ៉ា នាយការិយាល័យបានប្រគល់គ្រាប់នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឲ្យទៅអង្គការស៊ីម៉ាក់(CMAC)សរុចំនួន១០៨គ្រាប់ ។
គ្រាប់យុទ្ធភ័ណ្ឌទាំងនេះរួមមាន: M៧៩ ចំនួន៩គ្រាប់ , ៦០មីល្លីម៉ែត្រ ចំនួន១០គ្រាប់, គ្រាប់បែកដៃចំនួន៩គ្រាប់ , គីបមីន ចំនួន ៨០គ្រាប់ , គ្រាប់១២.៧ចំនួន០៦គីឡូក្រាម, គ្រាប់ដែលខូចគុណភាពខាងលើ មួយចំនួនរក្សាទុកនៅក្នុងឃ្លាំងសុវត្ថិភាព ស្នងការខេត្ត មួយចំនួនទៀត ជាសំណល់ជាតិផ្ទុះ ប្រមូលបានតាមបណ្ដា ស្រុកត្រូវប្រគល់ឲ្យអង្គភាពជំនាញ(CMAC) យកទៅកម្ទេចចោល ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ទៅថ្ងៃក្រោយ ៕ ប៊ុនរិទ្ធី
...