រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកាម្នាក់៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងនិវត្តន៍ជននាបុណ្យភ្ជុំបិណ្ឌខាងមុខ

ចែករំលែក៖

ភ្នំពេញៈ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងអាណត្តិថ្មីទី៦ នៅវិមានសន្តិភាព នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល ដល់មន្ត្រីរាជការទាំងអស់ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ដថា ត្រូវរៀបចំការបើកបៀវត្សន៍ ការបើកបៀវត្សខែ៩នេះ បើកនៅសប្ដាហ៍ទី៤ ធម្មតា ប៉ុន្តែយើងត្រូវដឹងថា នៅខែតុលា គឺយើងនឹងមានបុណ្យភ្ជុំបិណ្ឌ បូកប្រាក់ឧបត្ថម្ភ។ ដូច្នេះក្នុងអាទិត្យទី១ ខែតុលានេះត្រូវបើកតែម្ដង យើងត្រូវចេញប្រាក់ធំ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា ថា “ ឆ្នាំនេះរាជរដ្ឋាភិបាល នឹងឧបត្ថម្ភមន្រ្តីទាំងអស់ និងនិវត្តន៍ជន ចំនួន៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលសុំឲ្យមានការរៀបចំជាអនុក្រឹត្យឡើង”ឲ្យបានឆាប់ៗ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print