រថយន្តក្រុមហ៊ុនស្រាបៀរGANZBERGបុករះកង់បីឥណ្ឌានិងរ៉ឺម៉កលក់សាច់អាំងព្រមទាំងម៉ូតូមួយគ្រឿងទៀតរងខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តនីសាន់របស់ក្រុមហ៊ុនស្រាបៀរGANZBERGបានបុករះរម៉កលក់សាច់អាំងនិងកង់បីឥណ្ឌាព្រមទាំងម៉ូតូFZកំឈប់លើចិញ្ចើមផ្លូវបណ្ដាលរងការខូចខាតតែសំណាងល្អមិនបង្កអោយអ្នកណាម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំនុចមុខក្លឹបឌីយ៉ាម៉ង់ក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុខពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកនីសាន់របស់ក្រុមហ៊ុនស្រាបៀរGANZBERGពាក់ស្លាកលេខភ្នំពេញ.2Y1135 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំជ្រុលទៅបុករម៉កលក់សាច់អាំងនិងកង់បីឥណ្ឌាព្រមទាំងម៉ូតូFZមួយគ្រឿងកំពង់ឈប់ចតលើចិញ្ចើមផ្លូវបណ្ដាលរងការខូចតែសំណាងល្អអ្នកលក់សាច់អាំងនិងកង់បីឥណ្ឌាបានលោតចេញទាន់រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតបានអោយភាគីទំាងបីនាក់ធ្វើការសំរបសំរួលគ្នាដោយសាសំរួលមិនត្រូវសមត្ថកិច្ចវាស់វែងយករថយន្តបង្ករព្រមទាំងរម៉កកង់បីនិងកង់បីឥណ្ឌានិងម៉ូតូមួយគ្រឿងទៀតទៅរក្សាទុកនៅចរាចរណ៍ខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ៕ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print