នារីម្នាក់ទំនងជាស្រវឹងស្រា បើករថយន្ត ស៊េរីទំនើប​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ:នារីម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត ស៊េរីទំនើប​មួយគ្រឿង បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ និងទ្រូងផ្លូវខូច១កង់ តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោង១២រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ ទី៨ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Mazda មួយគ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-7173 បើកបរដោយនារីម្នាក់ ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង​យ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ​ ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តដំណើរទៅមុខប្រហែល២០ម៉ែត្រ ទើបទៅមុខលែងរួច។ ចំណែកទ្រូងផ្លូវបានខ្ទាតចេញពីផ្លូវ១កង់សំណាងល្អ​មិនបណ្ដាលឲ្យមានអ្នករងរបួស។

ភ្លាមៗនោះ អ្នកបើករថយន្តបានប្រមូលសុម្ភារៈ និងរបស់មានតម្លៃ​ទុក រួចប្រញាប់ប្រញាល់ចុះពីរថយន្ត ហៅ​រ៉ឺម៉ក​កង់បីជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានចុះដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញ ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print