ខេត្តព្រះសីហនុ៖ សាកសពបុរស មិនទាន់ស្គាល់អត្តសញ្ញាណ ម្នាក់ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៧ ,១០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១ .១១២ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា សាកសព មានអាយុប្រហែល៤១ឆ្នាំ កំពស់ ១ ,៥៥ម៉ែត្រ សម្បុរសណ្តែកបាយ ពាក់អាវយឺតដៃខ្លី ពណ៌ស អត់ស្លៀកខោ ដែលតាមការសន្និដ្ឋានពីមន្រ្តីជំនាញនិងមន្ត្រីពេទ្យស្រុកកំពង់សីលា អះអាងជាបណ្តោះអាសន្នថា សាកសពអាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយពិនិត្យឃើញមានបាក់ឆ្អឹងជំនីខាងស្តាំ និងមានដានស្នាមកង់ឡាននៅនឹងកន្លែងក្បែរសាកសពផងដែរ។
បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចកំពុងចាត់ចែងយកទៅកប់ទុក ជាបណ្តោះអាសន្ននៅវត្តព្រៃប្រសិទ្ធក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ៕ ឆ្លាម សមុទ្រ
...