Original Song ដំបូងរបស់ នាយ 4G និង ចំរើន FT បង្កប់អត្ថន័យអប់រំខ្លាំងសម្រាប់យុវវ័យ

ចែករំលែក៖

https://www.youtube.com/watch?v=q_7DzU0AKGM&feature=youtu.be

ភ្នំពេញ៖ “យំស្តាយក្រោយ”បទចម្រៀងថ្មីOriginal Song ដំបូងរបស់នាយ 4G និងចំរើនFT កំពុងតែថ្ពក់ចិត្តអ្នកស្តាប់ជាច្រើនក្រោយពីបទចម្រៀងនេះបង្កប់អត្ថន័យអប់រំខ្លាំងសម្រាប់យុវវ័យដែលភ្លើតភ្លើនភ្លេចគ្រួសារ។ កាន់តែពុះកញ្ជ្រោលក្រោយបទចម្រៀងនេះបានបញ្ចេញឈុតខ្លីៗដ៏ទាក់ទាញខ្លាំងផ្សំដោយអត្ថន័យចាក់ចំបេះដូងយុវវ័យ។

ក្រោយបញ្ចេញស្នាដៃវីដេអូកំប្លែងជាបន្តបន្ទាប់តារាកំប្លែងនាយ4Gបានរួមគ្នានឹងតារាចម្រៀងចំរើនFT បញ្ចេញបទចម្រៀងថ្មី“យំស្តាយក្រោយ”ខណៈដែលបទនេះត្រៀមនឹងបញ្ចប់ការផលិតMV បទចម្រៀងថ្មីដ៏គួរឲ្យទាក់ទាញ។ នាយ 4Gបានបញ្ជាក់ថាដោយសារបទចម្រៀង ថ្មីរបស់លោករួមជាមួយប្អូនប្រុសចំរើន ទទួលបានការចាប់អារម្មណ៍ច្រើនលោកបានសម្រេចចិត្តចាប់ផ្តើមផលិតជាវីដេអូឡើងដែលបង្កប់ដោយអត្ថន័យអប់រំខ្លាំង។អប់រំព្រោះតែឆ្លុះបញ្ចាំងពីតថភាពជ្រុងមួយរបស់សង្គមដែលនិយាយអំពីក្មេងប្រុសទំនើងដែលរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពសមរម្យប៉ុន្តែមិនបានយកចិត្តទុកដាក់ជួយការងាររកស៊ីសិក្សារៀនសូត្រ មិនស្តាប់ការណែនាំ គិតតែភ្លើតភ្លើនជាមួយស្រី ស្រា ថ្នាំញៀន រាប់អានមិត្តមិនល្អរហូតផុងខ្លួនធ្វើបាបក្រុមគ្រួសារគ្រប់រូបភាព។ តារាចម្រៀងវ័យ២០ឆ្នាំរូបនេះបន្តថា បទចម្រៀងរូបនេះក៏បានបង្ហាញពីវិបដិសារីរបស់កូនប្រុសដែលបានធ្វើខុសចំពោះក្រុមគ្រួសារពិសេសឪពុកម្តាយរហូតធ្វើឲ្យពួកគាត់ស្លាប់បាត់បង់ជីវិត និងអ្វីៗត្រូវបានហួសពេលអស់។ លោកថាជាបទអប់រំ និងជាបទOriginal Song លើកដំបូងដែលលោកចង់បានការអប់រំ និងផ្តល់ការចងចាំសម្រាប់យុវវ័យ។ ចេញឈុតវីដេអូខ្លី(Trailer)ភ្លាមកាលពីថ្មីៗនេះបទ “យំស្តាយក្រោយ”នេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន។ លោកនិងក្រុមការងារនិងចេញបញ្ចប់ការផលិតបទចម្រៀងនេះនៅថ្ងៃទី១០ខែកញ្ញា នេះ ហើយខ្សែវីដេអូអប់រំ អមដោយបទចម្រៀង និងឈុតឆាកជាច្រើនរសជាតិ ទាំងមូលនេះនឹងបញ្ចេញនៅចុងខែនេះតែម្តងដែលលោករំពឹងថានឹងទទួលបានការសាទរខ្លាំងពីទស្សនិកជន។

គួរបញ្ជាក់ដែរថាបទចម្រៀង“យំស្តាយក្រោយ”នេះត្រូវបាននិពន្ធឡើងដោយលោក អ៊ិន សេរីវង្ស ដឹកនាំសម្តែងដោយ នាយ 4G ដោយមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនដូចជាលោក ជីណា កញ្ញា អៀ ម៉ីលិ កញ្ញា ហេង ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបផ្សេងទៀតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print