លោកផ្កាយ៣ ស ថេត ក្លាយជាស្នងការនគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាលជាតិ ក្លាយជាស្នងការនគរបាល រាជធានី ភ្នំពេញជំនួសនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវផ្ទេរភារកិច្ចនិងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១៥៖០០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្អែក នេះ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់ដំណែង ជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលពិធីនេះ រៀបចំនៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មកជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print