អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងព្រឹកនៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវបានអាគ្គីភ័យលេបត្របាក់អស់ទាំងស្រុងវេលាម៉ោង៨.០០នាទីព្រឹកថ្ងៃសៅរ៍១៣រោចខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។

ភ្លើងឆេះផ្ទះនោះបានកើតឡើងនៅភូមិគ្លិះឃំុ ស៊ីង ស្រុកបរកែវខេត្តរតនគិរី មានម្ចាស់ផ្ទះឈ្មោះអុយខែមរ៉ា អាយុ ៣៣ជនជាតិ ខ្មែប្រពន្ធឈ្មោះរម៉ាមពាន អាយុ២៨ឆ្នាំជនជាតិទំពួនរសនៅភូមិឃុំកើតហេតុខាងលើ។

ក្នុងហេតុការណ៍នោះរងការបាត់បង់ទ្រាប់សម្បត្តិ មួយចំនួននិងលុយ២លានរៀលអង្កមួយបេចានឆ្នាំងភួយមុង ខូចខាតអស់ទាំងស្រុងមានផ្ទះទំហំរ៧ម៉ែត្រគុណ៨ម៉ែត្រឆេះអស់ទាំងស្រុងបណ្តាលមកពីផ្ទុះចរន្តអាគ្គីសនីគេសង្កេតឃើញសមត្ថកិច្ចនាំយករថយន្តពន្លត់អាគ្កីភយ័ជួយអន្តរាគមន៍ដែរតែមិនអាចគ្រប់គ្រងស្ថានការបានឡើយ ៕ ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print