សិស្សធ្លាក់មុខវិជ្ជាគណិតវិទ្យាជាច្រើននាក់លើកគ្នាទៅតវ៉ានៅក្រសួងអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងនៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមសិស្ស ជាច្រើននាក់បាននាំគ្នាមកតវ៉ានៅខាងមុខក្រសួងអប់រំ ដែលពួកគេសុទ្ធតែបានធ្លាក់ មុខវិជ្ជាគណិតវិទ្យាក្នុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ ។ ចំពោះការតវ៉ារបស់ក្រុម សិស្សនេះ គឺទាក់ទងនឹងភាពមិនប្រក្រតីនៃការកែវិញ្ញាសាមុខ វិជ្ជាគណិតវិទ្យារបស់ ពួកគេដែលពួកគេអះអាងថាពុំសមធ្លាក់ មុខវិទ្យាមួយនេះឡើយ ខណៈដែលពួកគេជាសិស្សពូកែមុខវិជ្ជានេះស្រាប់ ។

ករណីនេះត្រូវគេចាត់ទុកថា វាជាភាព មិនប្រក្រតីមួយ ពីព្រោះនៅក្នុងលទ្ធផល នៃការប្រឡងបង្ហាញថា មុខវិជ្ជាគណិត វិទ្យាក្នុងថ្នាក់នីមួយៗ គឺបានពិន្ទុស្មើៗគ្នា ទាំងអស់ ពោលគឺបើ F គឺ F ពេញមួយថ្នាក់ តែម្តង ។ ប្រការនេះធ្វើឲ្យមានចម្ងល់ជា ទូទៅមិនចំពោះតែបេក្ខជនប្រឡងនោះទេ សូម្បីលោកគ្រូអ្នកគ្រូ ក៏មានចម្ងល់អំពីបញ្ហា នេះដែរ ។

អ្នកគ្រូម្នាក់ដែលបង្រៀននៅឯខេត្ត បាត់ដំបង បានលើកជាចម្ងល់ថា តើហេតុ អ្វីបានជាពួកគេ (សិស្ស) បានពិន្ទុស្មើៗគ្នា ពេញមួយបន្ទប់ប្រឡងយ៉ាងនេះ ? អ្នកគ្រូ បញ្ជាក់ថា នៅឯខេត្តបាត់ដំបងខ្ញុំ សិស្ស ពូកែគណិតវិជ្ជាទូទាំងប្រទេសក៏បានពិន្ទុ F ដែរ ។ និយាយទៅ ពេញមួយបន្ទប់ប្រឡង គឺបាន F ស្មើៗគ្នា ។ អ្នកគ្រូបានចោទជា សំណួរថា ​វាជាបញ្ហារបស់អ្នកកែ ឬក៏ជា កំហុសរបស់អ្នកបច្ចេកទេស បូកពិន្ទុ?

លទ្ធផលជាទូទៅចំពោះមុខវិជ្ជា គណិត វីទ្យាត្រូវគេកត់សម្គាល់ឃើញថា ភាគច្រើន បានពិន្ទុ F បុ៉ណ្ណោះ ។ អ្វីដែលជាចំណុច គួរឲ្យចាប់អារម្មណ៍ គឺនៅក្នុងបន្ទប់ប្រឡង នីមួយៗលទ្ធផលចេញមក គឺដូចគ្នាទាំង អស់ មិនថាអ្នកពូកែ ឬអ្នករៀនខ្សោយនោះ ឡើយ ។ ប្រការនេះ ញុាំងឲ្យមានការចាប់ អារម្មណ៍ថា អាចមានចំណុចខុសឆ្គងណា មួយនៅក្នុងការកែ ឬរៀបចំពិន្ទុចូលទៅក្នុងប្រពន្ធកុំព្យូទ័រ ។

មិនអាចទាក់ទង អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា ដើម្បីបំភ្លឺអំពីបញ្ហា នេះបានទេ ។ ប៉ុន្តែមន្រ្តីមួយរូបដែលបម្រើ ការនៅក្រសួងអប់រំ យុជន និងកីឡាបាន អះអាងថា បេក្ខជនដែលមិនពេញចិត្ត ចំពោះលទ្ធផលអាចដាក់ពាក្យស្នើសុំត្រួត ពិនិត្យ សន្លឹកកិច្ចការរបស់ខ្លួនឡើងវិញ បាន ។ មិនតែប៉ុណ្ណោះ បេក្ខជនអាចស្នើ សុំត្រួតពិនិត្យ មើលកិច្ចការរបស់ខ្លួនថាតើ មានកំហុសឆ្គងកម្រិតណា?

ថ្នាក់ដឹកនាំក្រសួងអប់រំ ក៏បានស្នើឱ្យប្អូនៗសិស្សានុសិស្សដែលបានមកតវ៉ាទាំងអស់គ្នានេះ សូមជួយបំពេញលិខិតស្នើសុំក្រសួងមេត្តាកែតម្រូវ និងពិនិត្រមើលឡើងវិញចំពោះពិន្ទុមុខវិជ្ជាគណិតវិទ្យាឱ្យបានត្រឹមត្រូវដើម្បីសម្រួលដល់ការធ្វើការរបស់ក្រុមការងារ ។

សូមបញ្ជាក់ថា នេះជារឿងមិនប្រក្រតី មួយដែលបានកើតមានឡើងនៅក្នុង សម័យ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុ តិយភូមិឆ្នាំ២០១៨នេះ ខណៈដែលសិស្ស ពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសម្នាក់បែរជាធ្លាក់មុខវិជ្ជាគណិតវិទ្យា ហើយក្នុងនោះក៏មានសិស្សពូកែផ្នែកគណិតវិទ្យា ទូទាំងរាជធានីម្នាក់ទៀតក៏ធ្លាក់មុខវិជ្ជា គណិតវិទ្យានេះដូចគ្នាដែរ ។

ក្រសួងអប់រំបានប្រកាសដាក់ចេញនៅ គោលការណ៍អ្នកចេះ គឺជាប់ ។ ប៉ុន្តែប្រសិន បើការប្រឡងនេះ ធ្វើឲ្យមានចំណុចខុស ឆ្គង ឬថ្លោះធ្លោយដោយប្រការណាមួយពី គណៈកម្មការការប្រឡង ដូច្នេះគួរតែមាន ការសើរើ ឬត្រួតពិនិត្យឡើងវិញ ។ ជាក់ ស្តែងករណី ៃលទ្ធផលប្រឡងពិន្ទុមុខវិជ្ជា គណិតវិជ្ជាដែលនាំឲ្យមានប្រតិកម្មពីបេក្ខ ជនប្រឡងនោះ គួរតែសើរើឬត្រួតពិនិត្យ ឡើងវិញ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print