ទុស្សេខ្សែភ្លេីងនៅលេីបង្គោលតែសំណាងប្រេីបំពង់បាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ : បង្កការភ្ញាក់ផ្អេីលទាំងព្រលឹមមានករណីទុស្សេនៅលេីបង្គោលភ្លេីងហេីយប្រជាពលរដ្ឋអន្តរាគមន៍យកបំពង់ពន្លត់ទាន់ពេលវេលាមិនបណ្ដាលអោយខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេហេតុការនេះ កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០១៨នៅំណុចផ្លូវ៤៣២កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានហេីយមកដល់ចំណុចកេីតហេតុខាងលេីក៏មានករណីទុស្សេខ្សែភ្លេីងនៅលេីបង្គោលក្រោយមកក៏បានហៅប្រជាពលរដ្ឋនៅក្បែរនោះអោយយកបំពង់ពន្លត់អគ្គីភ័យយក​មកបាញ់ទប់ស្កាត់ជៀសវៀងរាលដាលដល់ផ្ទះ ។ក្រោយមកក៏ប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យបាញ់ទាន់ពេលហេីយក៏បានទំនាក់ទំនងខាងមន្រ្តីអគ្គិសនីមកតបណ្ដាញឡេីងវិញដេីម្បីអោយប្រជាពលរដ្ឋប្រេីប្រាស់ឡេីងវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print