រដ្ឋបាលក្រុងព្រះសីហនុឃាត់យានយន្តចតគ្មានសណ្តាប់ធ្នាប់២៤គ្រឿងយកមករក្សាទុក១០ថ្ងៃជាការពិន័យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យានយន្តសរុប២៤គ្រឿង ក្នុងនោះមាបរថយន្ដចំនួន១៨គឿង ម៉ូតូ៣គ្រឿង រុឺម៉កម៉ូតូ៣គ្រឿង ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុឃាត់ជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពីមុខផ្សារលើក្រុងព្រះសីហនុ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបានឲ្យដឹងថា ការឃាត់ទុកយានជំនិះខាងលើនេះ ដោយសារតែត្រូវម្ចាស់យានជំនិះទាំងនេះចតចោលគ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវថ្នល់សាធារណៈ នៅពីមុខផ្សារលើ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលបញ្ជាក់ថា យានជំនិះទាំងនោះ ត្រូវរក្សាទុករយៈពេល១០ថ្ងៃ ហើយ និងបន្ទាប់ពីឃាត់ទុករយៈពេល១០ថ្ងៃ រដ្ឋបាលក្រុងព្រះសីហនុបានប្រើវិធានការណ៍រដ្ឋបាលតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ចុះធ្វើសណ្តាប់ធ្នាប់រយៈពេលមួយថ្ងៃរួមគ្នាជាមួយសមត្ថកិច្ច។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុឲ្យដឹងដូច្នេះ រួចបញ្ជាក់ទៀតថា មុននឹងចុះធ្វើសណ្តាប់ធ្នាប់យានជំនិះគ្រប់ប្រភេទ នៅពីមុខផ្សារលើនេះ រដ្ឋបាលក្រុង បានផ្សព្វផ្សាយសេចក្តីចជូនដំណឹងជាច្រើនលើកមកហើយ ប៉ុន្តែម្ចាស់យានយន្តមួយចំនួន នៅតែមិនព្រមស្តាប់តាមការណែនាំទេ ដោយបានចតយានជំនិះ របស់ខ្លួនចោលយ៉ាងអនាធិបតេយ្យ បណ្តាលឲ្យកកស្ទះចរាចរណ៍ ខូចសណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងទេសចរណ៍ជាដើម។

ជាថ្មីម្ដងទៀត រដ្ឋបាលក្រុងព្រះសីហនុ បានរំលឹកដល់ប្រជាពលរដ្ឋ ឬម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់ ត្រូវរួមគ្នា កុំនាំយកមធ្យោបាយធ្វើដំណើររបស់ខ្លួនមកចតលើផ្លូវសាធារណៈ នៅមុខផ្សារនាំឲ្យកកស្ទះចរាចរណ៍ជាបន្តទៀតនៅថ្ងៃខាងមុខ។

ផ្តើមពីបញ្ហាខាងលើនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរឥរិយាបទមិនល្អ ឬមាយាថ អាក្រក់រៀងៗខ្លួន ដើម្បីរក្សាសេចក្តីថ្លៃថ្នូរបុគ្គលខ្លួនឯងផង និងរួមគ្នារក្សាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយផង៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print