រថយន្តបែនដឹកខ្សាច់ផុងកង់ក្រោយចូលមាត់លូជាប់គាំងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញៈ រថយន្តបែនដឹកខ្សាច់មួយគ្រឿង បានកិនលើប្រអប់គម្របលូ បណ្តាលឲ្យធ្លាក់កង់រថយន្ត ខាងក្រោយផ្អៀង ខណៈដែលកំពុងតែដឹកខ្សាច់ពេញបែនតែម្តង និងខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តាលផ្លូវលេខ 488 កែង១៩៩ ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ 3D.1641 ដឹកខ្សាច់ពេញបែន ស្រាប់តែមកដល់ចំណុចផ្លូវខាងលើ រថយន្តបានកិនលើប្រអប់លូ បណ្តាលឲ្យធ្លាក់ កង់រថយន្តខាងក្រោយ ផ្អៀងនិងជាប់ ទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្ស រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ច ខណ្ឌចំការមនបានយករថយន្តបែនដឹកខ្សាច់ខាងលើ យកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីដោះស្រាយតាមគេតាមច្បាប់ ៕ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print