Novak Djokovicឈ្នះជើងឯកUS Open ជាលើកទី៣

ចែករំលែក៖

កីឡាករ Novak Djokovic បានឈ្នះជើងឯក US Open ជាលើកទី៣ បន្ទាប់ពីផ្តួលកីឡាករ Juan Martin del Potroនៅក្នុងលទ្ធផល 6-3, 7-6 (7/4), 6-3 នៅវគ្គផ្តាច់ព្រ័ត្រ ។

អ្នកវាយតឺន្នីស សញ្ជាតិស៊ែប៊ី នេះឈ្នះ US Open កាលពីឆ្នាំ២០១១និង២០១៥។ ក្រោយឈ្នះពានដែលប្រព្រឹត្តឡើងក្នុងទឹកដីសហរដ្ឋអាមេរិកនេះរួច កីឡាករវ័យ៣១ឆ្នាំ Novak Djokovic អាចឡើងមកកាន់តំណែងលេខ៤ ពិភពលោកវិញ ។

ចំណែកកីឡាករសញ្ជាតិអាហ្សង់ទីន Del Potro វ័យ២៩ឆ្នាំ ក៏ធ្លាប់បានឈ្នះពានរង្វាន់ US Open កាលពីឆ្នាំ២០០៩ផងដែរ ។ គាត់បាននិយាយទាំងក្តុកក្តួលក្រោយការប្រកួតចប់ថា “វាមិនមែនជាការងាយស្រួលទេ ដែលខ្ញុំត្រូវនិយាយនៅពេលនេះ ខ្ញុំមិនសប្បាយចិត្តចំពោះបរាជ័យរបស់ខ្ញុំ តែខ្ញុំសប្បាយចិត្តចំពោះជ័យជម្នះរបស់ Novak ” ៕ ដេវីត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print