លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បន្ដគាំទ្រ សកម្ម ភាពការងារសហព័ន្ធយុវជនចិនដែល បង្កើនកិច្ចសហប្រតិបត្ដិការល្អ ជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖  លោកស្រីកិត្តិសង្គហណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបន្ដគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ល្អជាមួយសហព័ន្ធយុវជនទូទាំងប្រទេសចិន និងសហភាពសហពន្ធ័យុវជនកម្ពុជា ដែលមាន ទំនាក់ទំនងល្អ តាមរយៈ ធ្វើ ការងារ ផ្លាស់ប្ដូរបទពិសោធន៏ពីគ្នាទៅវិញទៅមក និងបានបន្ដការងារល្អជាមួយ លោកហ៊ុន ម៉ានី ជាប្រធាន។

លោកស្រី បានគាំទ្របែបនេះ ខណៈលោកស្រីទទួលជួប សម្ដែងការគួសម និងពិភាក្សាការងារ ជាមួយគណៈ ប្រតិភូសហព័ន្ធយុវជន ទូទាំងប្រទេសចិន ដែលដឹកនាំដោយ លោកហើ ជុនកិ (He Junke) នៅទីស្តីការក្រសួង  នាព្រឹកថ្ងៃអង្គារ៍ ២កើត ខែភទ្របទ ឆ្នាំចសំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីទំនាក់ ទំនងមិត្តភាព កម្ពុជាចិន មានប្រវត្តិដ៏យូរលង់តាំងពីបុរាណកាលមកជា ពិសេស រវាងអតីតអ្នកដឹកនាំ នៃប្រទេសទាំងពីរ គឺសម្តេចនរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង រួមទាំងបណ្តា‌ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ក្នុងជំនាន់ក្រោយៗ ដែលបានបន្តថែរក្សាមត៌កនេះ ហើយខិតខំពូនជ្រុំចំណងមហាមិត្តភាពកម្ពុជាចិន ឱ្យបន្តរីកចម្រើនឥត ឈប់ ឈរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងបានឈានរហូតមកដល់សព្វថ្ងៃ។

កស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា៖ ប្រទេសទាំងពីរ(កម្ពុជា-ចិន) បានគាំទ្រគ្នាទៅវិញទៅមក ដោយជំនះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុលភាព ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគាំទ្រចិនតែមួយហើយកម្ពុជាសូមអបអរសាទរជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរនៃសង្គមសេដ្ឋកិច្ច របស់ចិន ដែលបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងសូមសរសើរប្រទេសចិនដែលបាន ដើរតួនាទីយ៉ាងសំខាន់ជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ច សម្រាប់អូសទាញសេដ្ឋកិច្ចពិភព លោកទាំងមូល និងជាតុល្យភាពអំណាចមួយដ៏រឹងមាំ ដើម្បីរក្សាសន្តិភាពក្នុពិភពលោក

កម្ពុជាសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេងរបស់បក្សកុម្មុយនិស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈ ការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់ កាលដែលកម្ពុជាត្រូវការជំ នួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ឋាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ជាដើម។ លើសពីនេះចិនបានបញ្ជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកធ្វើពាណិជ្ជកម្ម និងមកទស្សនាកម្ពុជា  ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print